កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

អាជ្ញាធរក្រុងប៉ោយប៉ែត យកគ្រឿងចក្រកាយបើកមុខទឹក ដើម្បីបញ្ជៀសការជន់លិចខណៈទឹកបន្តកើនឡើងជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ អាជ្ញាធរបានយកគ្រឿងចក្រកាយបើកមុខទឹកដើម្បីបញ្ជៀសការជន់លិចក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកនេះ។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងបានយកគ្រឿងចក្រធ្វើការកាយបើកមុខទឹកដើម្បីបញ្ជៀសការរជន់លិចទីតាំងវត្តអារាម សាលារៀន និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីស្ថានភាពទឹកក្នុងក្រុងបានកើនឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង។

លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមតំបន់ទំនាបឱ្យមានការប្រុងប្រយ័ត្នពីស្ថានភាពទឹក ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះក្មេងៗ ត្រូវពិនិត្យតាមជុំវិញផ្ទះ និងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ថា ស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្ត្រនានានៅតាមបណ្ដោយព្រំដែនថៃក្នុងខេត្តមានការកើនឡើងចន្លោះពី ០,៤ម៉ែត្រ ដល់៣,២ម៉ែត្រទោះជាយ៉ាងណានៅមិនទាន់មានការលិចលង់ដល់ផ្ទះសំបែងពលរដ្ឋនៅឡើយទេ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក