ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

របបយោធាមីយ៉ាន់ម៉ាខកចិត្ត ក្រោយការសំរេចដកមេដឹកនាំខ្លួនពីកិច្ចប្រជុំកំពូលអាស៊ាន

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា ថ្មីៗនេះបានសំដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសំរេចរួមគ្នាមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងការដកមេដឹកនាំនៃរបបរបស់ខ្លួនគឺលោក Min Aung Hlaing ពីកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។ ការសំដែងនូវការខកចិត្តនេះកើតមានឡើង ចំពេលដែលមានការព្រួយបារម្ភពីក្រុមនានា ខណៈដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នបានអះអាងហើយថា មេដឹកនាំយោធាកំពុងព្យាយាមដោះស្រាយបញ្ហាជាប់គាំងនយោបាយក្នុងប្រទេសដែរនោះ។

ក្នុងសេ​ចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ាបានលើកឡើងថា សហភាពមីយ៉ាន់ម៉ាមានការខកចិត្តនិងជំទាស់យ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន ដោយសារតែការពិភាក្សានិងការសម្រេចចិត្តលើបញ្ហាតំណាងរបស់មីយ៉ាន់ម៉ាត្រូវបានធ្វើឡើងដោយគ្មានការមូលមតិគ្នា និងប្រឆាំងនឹងគោលបំណងរួមរបស់សមាគមអាស៊ាន។ គួរបញ្ជាក់ថា បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ដែលនឹងអញ្ជើញតំណាងមួយរូបមិនស្ថិតក្នុងតំណែងនយោបាយ ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់សារព័ត៌មានបរទេសថា ការជ្រៀតជ្រែកពីបណ្តាប្រទេសក្រៅអាស៊ានក៏ជាមូលហេតុមួយដែលនាំឱ្យមានការសំរេចនេះផងដែរ។ មុននឹងមានសេចក្តីសំរេចនេះ គេសង្កេតឃើញមានកិច្ចពិភាក្សាមួយរវាងលោក Anthony Blinken ជាមួយប្រេសិតពិសេស និងជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសព្រុយណេ លោក Erywan Yusof ព្រមទាំងមានការបន្ថែមសម្ពាធពីសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា សម្ពាធនយោបាយនៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន ជាពិសេសការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធា និងកងទ័ពឧទ្ទាមជនជាតិភាគតិចនៅតំបន់ព្រំដែន ការតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ពីជនស៊ីវិល ព្រមទាំងការដាំក្បាលចុះនូវវិស័យសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់។ ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសបានបញ្ជាក់ថា ការប៉ះទង្គិបកន្លងមករវាងកងកម្លាំងយោធា និងជនស៊ីវិលបណ្តាលឱ្យមានមនុស្សយ៉ាងហោច ១,២០០នាក់ហើយបានស្លាប់បាត់បង់ជីវិត។ 

យ៉ាងណាក្តី មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តើតំណាងមីយ៉ាន់ម៉ានឹងត្រូវជ្រើសរើសមកពីប្រភពណានៅឡើយ សំរាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។ កន្លងមក របបយោធាមីយ៉ាន់ម៉ា ឬស្គាល់ជាផ្លូវការថាឧត្តមក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ធ្លាប់បានសន្យាអំពីការប្រកាសរៀបចំការបោះឆ្នោត និងបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក