ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តើក្រដាស៣ម៉ឺនរៀលដែលរដ្ឋាភិបាលទើបនឹងដាក់ឱ្យប្រើប្រាស់មានអ្វីពិសេសខ្លះ?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតនៅថ្ងៃនេះដាក់ឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០ ០០០រៀល ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជាជាមួយក្រដាសប្រាក់ប្រភេទផ្សេងទៀត។

តើក្រដាសប្រាក់ប្រភេទ ៣ម៉ឺនរៀលនេះមានអ្វីពិសេសខ្លះ?

យោងតាមប្រកាសស្ដីពីលក្ខណលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០ ០០០រៀល ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ រៀបរាប់ថា ក្រដាសប្រាក់ថ្មីនេះមានទំហំ បណ្ដោយ ១៧០មម ទទឹង៧៥ មម ហើយពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ។

នៅផ្ទៃខាងមុខនៃក្រដាសប្រាក់ផ្នែកខាងស្ដាំត្រូវបានរំលេចនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាឱកាសកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយព្រះអង្គត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមទាំងជាមួយអក្សរ “បីម៉ឺនរៀល” នៅខាងក្រោម។ នៅខាងឆ្វេងមានលេខ ៣០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ដោយនៅពីក្រោមមានរូបចម្លាក់នាគក្បាល៥នៅវិមានឯករាជ្យភ្នំពេញ។

ផ្ទៃខាងក្រោយនៃក្រដាសប្រាក់ជាផ្ទៃដែលមានរូប និងព័ត៌មានលំអិតច្រើនទាក់ទងនឹងសន្ធិសញ្ញាសន្ដិភាពក្រុងប៉ារីស និងដំណើរយាងនិវត្តន៍របស់សម្ដេច ព្រះនរោត្តម សីហនុ ចូលកម្ពុជាវិញ។ រូប៤សំខាន់នៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់៣ម៉ឺនរៀល គឺរូបសម្ដេចសីហនុ “ព្រះបរមរតនកោដ្ឋ” ចាប់ដៃជាមួយសម្ដេចតេជោ លើកឡើងលើ នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “បីម៉ឺនរៀល” នៅពីក្រោម និងអក្សរ «Le 30 Anniversaire des Accords de Paris sur le Cambodge (1991-2021)» ដែលមានន័យថា «ខួប ៣០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១-២០២១)»។ រូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុងប៉ារីសដោយនៅពីក្រោមមានរូបនៃសន្នីសីទនៃការចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវ បាន ដាក់ នៅផ្នែកខាងស្ដាំនៃក្រដាសប្រាក់។

ក្រៅពីអ្វីដែលគួរឱ្យកត់សម្គាល់ទាំងនេះ ក្រដាសប្រាក់៣ម៉ឺនរៀលដែល ដាក់ ឱ្យ ប្រើប្រាស់ ក៏មានដាក់នូវខ្សែសុវត្ថិភាព រូបភាពអង្គដៅចំណាំនៃលុយ និងដាក់គំនូសបន្ទាត់សម្រាប់ផ្ទៀតផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែកផងដែរ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុករបស់សម្ដេចនៅព្រឹកនេះថា ការចេញក្រដាសប្រាក់ប្រភេទ ៣០ ០០០រៀលគំរូថ្មី គឺដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" យាងចូលមកក្នុងប្រទេសវិញ។

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមរវាងកម្ពុជានិងវៀតណាម នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៩ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។ ទោះជាយ៉ាងណាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ស្មារតីនៃសន្និសញ្ញានេះត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងថាបានអស់សពុលភាពតាំងពីពេលនោះមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក