ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានភាពទឹកស្ទឹងសង្កែខេត្តបាត់ដំបងស្រកចុះជាង២ម៉ែត្រ ធ្វើឲ្យជំនន់ក្នុងក្រុងបានធូរស្បើយ

បាត់ដំបង៖ ស្ថានភាពទឹកជំនន់ស្ទឹងសង្កែនៅល្ងាចថ្ងៃទី១៧ ខែតុលានេះបានស្រកចុះជាង ២ម៉ែត្រដែលធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងនៅសល់ត្រឹម ១២ម៉ែត្រប៉ុណ្ណោះដែលធ្វើឱ្យស្ថានភាពជំនន់ក្នុងក្រុងបានធូរស្បើយ។

អ្នករាយការណ៍សារព័ត៌មាន EAC news ប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថានៅល្ងាចម៉ោងប្រមាណ៦និង០០នាទី ថ្ងៃទី១៧ ខែតុលានេះ ទឹកស្ទឹងសង្កែបានស្រកនៅសល់ត្រឹមកម្ពស់១២ម៉ែត្រ ដែលធ្វើឲ្យទឹកជំនន់នៅតាមផ្សារ តាមភូមិមួយចំនួននៃខេត្តបាត់ដំបងបានស្រកស្ទើរទាំងអស់ហើយ។

ការស្រកនេះគឺដោយសារតែមិនសូវមានភ្លៀងនៅផ្នែកខាងលើនៃស្ទឹងក្នុងស្រុកសំឡូត ដែលធ្វើឲ្យទឹកស្ទឹងសង្កែអាចហូរបានស្រួលចាក់ទៅបឹងទន្លេសាប។

កាលពីព្រឹកមិញកម្ពស់ទឹកក្នុងស្ទឹងសង្កែបានហក់ឡើងដល់ជាង១៤ម៉ែត្រជាកម្រិតប្រកាសអាសន្ន ធ្វើឲ្យលិចលង់ផ្នែកខ្លះនៃក្រុងបាត់ដំបង និងស្រុកមួយចំនួនទៀត ខណៈអាជ្ញាធរអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក