ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជំនន់ស្ទឹងសង្កែធ្វើអោយប៉ះពាល់លំនៅឋានពលរដ្ឋជាង១,០០០ខ្នង ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ ជំនន់ស្ទឹងសង្កែរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ បានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ចំនួន០៦សង្កាត់ ស្ថិតក្នុងក្រុងបាត់ដំបងសរុបស្មើ ១០៧៤ខ្នងផ្ទះ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា សង្កាត់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែមានសង្កាត់វត្តគរ សង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់រតនៈ សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ។ សរុបប៉ះពាល់ដល់ផ្ទះពលរដ្ឋចំនួន ១០៧៤ខ្នងផ្ទះ ក្នុងនោះលិចធ្ងន់ធ្ងរចំនួន៧២៦ខ្នងផ្ទះ លិចស្រាលចំនួន ៣៤៨ខ្នងផ្ទះ ប៉ុន្តែមិនបណ្តាលឲ្យរបួស ឬស្លាប់ ដល់មនុស្ស ឬ សត្វនោះទេ។

ក្រៅពីបង្ករការប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋក្នុងនោះក៏បាន ធ្វើអោយប៉ះពាល់លិចលង់ផ្លូវជាច្រើនខ្សែក្នុងក្រុងនិងក្រៅក្រុងផងដែរ។

ដោយសារភ្លៀងធ្លាក់នៅផ្នែកខាងលើនៃស្ទឹងសង្កែធ្វើឲ្យជំនន់ទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងរយៈពេល២ថ្ងៃនេះធ្វើឲ្យលិចផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋមួយចំនួនធំ។

កម្ពស់ទឹកក្នុងស្ទឹងនៅព្រឹកនេះឡើងដល់ជាង១៤ម៉ែត្រដែលជាការប្រកាសអាសន្នហើយ នៅតាមភូមិនិងផ្សារមួយចំនួនត្រូវបានទឹកជំនន់ហូរចូលពាសពេញធ្វើឲ្យអាជ្ញាធរអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក