ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលដាក់ដំណើរការឡើងវិញនូវប្រព័ន្ធស្នើសុំការបញ្ជាក់និងលិខិតអញ្ជើញលើការធ្វើដំណើរដល់អ្នកវិនិយោគ និងបុគ្គលិកជំនាញ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកឲ្យដំណើការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការអញ្ជើញ ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័កដល់អ្នកដំណើរបរទេសដែលជាអ្នកវិនិយោគ បុគ្គលិកជំនាញ និងក្រុមគ្រួសារចូលមកកម្ពុជា។

ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១៧ ខែតុលា ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា យន្តការនៃការធានានិងអញ្ជើញនេះធ្វើឡើងនៅលើការផ្លាស់ប្ដូរទិន្នន័យកម្ពុជាតាមរយៈគេហទំព័រ www.registrationservices.gov.kh ទៅលើអ្នកដំណើរជាជនជាតិខ្មែរនិងបរទេសដែលជាអ្នកវិនិយោគបុគ្គលិកជំនាញនិងក្រុមគ្រួសារ ដែលត្រូវការធានា ឬអញ្ជើញពីដៃគូក្នុងស្រុក ជានីតិបុគ្គលស្របច្បាប់មានការចុះបញ្ជីនិងបង់ពន្ធត្រឹមត្រូវ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា៖ «លិខិតបញ្ជាក់ទាំងពីរប្រភេទមានសុពលភាព ៣០ថ្ងៃដែលអាចប្រើប្រាស់បានតែមួយដងគត់និងមានទម្រង់ ឌីជីថលដែលអ្នកដំណើរអាចទាញយកនិងបោះពុម្ពបានដោយខ្លួនឯងតាមគេហទំព័រខាងលើមុនធ្វើដំណើរកម្ពុជា»។

កាលពីម្សិលមិញរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កចំពោះជនបរទេសនិងពលរដ្ឋខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញដែលចូលមកកម្ពុជា ៧ថ្ងៃសម្រាប់ពលរដ្ឋធម្មតា និង៣ថ្ងៃសម្រាប់អ្នកវិនិយោគ អ្នកបច្ចេកទេសទាំងខ្មែរនិងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការ និងមន្ត្រីរដ្ឋាភិបាលដែលត្រឡប់ពីបេសកកម្មក្រៅប្រទេស៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក