BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ៤០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៦,៦៦៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៦៥៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១០,៨៧០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៣៤៣ករណី៕