លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទឹកស្ទឹងសង្កែស្រកបន្តិចតែអាជ្ញាធរនៅបន្តអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់

បាត់ដំបង៖ ទឹកស្ទឹងសង្កែស្រកបន្តិចតែស្ថិតក្នុងរង្វង់ប្រកាសអាសន្នដដែល ដែលអាជ្ញាធរបន្តអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ខែតុលានេះទឹកស្ទឹងសង្កែមានកំពស់១៣ម៉ែត្រ៩៥ ជិតដលចំណុចប្រកាសអាសន្ន។

កាលពីម្សិលមិញ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងសង្កាត់ព្រះស្តេច សង្កាត់ស្វាយប៉ោ សង្កាត់រតន: សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ ស្ថិតក្នុងក្រុងបាត់ដំបងឲ្យបង្កើនការប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ពិសេសមនុស្សចាស់ជរាមានជំងឺ ក្មេងតូចៗ សម្ភារ: ឬទ្រព្យសម្បត្តិមានតម្លៃនានាទុកដាក់នៅកន្លែងទីទួលមានសុវត្ថិភាព ដោយថាកម្រិតទឹកបានឡើងជិតដល់សញ្ញាអាសន្នដែលបង្កឲ្យមានជំនន់ក្នុងក្រុង។

បើតាមលោក ផេង សិទ្ធី កំពស់ទឹកស្ទឹងសង្កែឡើងដល់១៤ម៉ែត្រនឹងធ្វើឲ្យមានការជន់លិចក្នុងក្រុង។

នៅប៉ុន្មានថ្ងៃមកនេះភ្លៀងបានធ្លាក់ស្រោចមកលើខេត្តបាត់ដំបងជាប់ថ្ងៃគ្នា ដែលធ្វើឲ្យស្ថានភាពទឹកប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកើនឡើងជាបន្តបន្ទាប់។

ចំពោះស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺមានចំនួន៥ស្រុកគឺស្រុកសំឡូត ស្រុករតនៈមណ្ឌល ស្រុកបាណន់ ស្រុកឯកភ្នំ និងក្រុងបាត់ដំបងចំពោះផលប៉ះពាល់នៅមិនទាន់សន្និដ្ឋានដឹងនៅឡើយទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក