ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តត្បូងឃ្មុំបកស្រាយករណីបំភ្លៃដួលរលំដើមពោធិប្រវត្តិស្នេហ៍ ទុំ និងទាវ

ខេត្តត្បូងឃ្មុំ ៖ មានការផ្សព្វផ្សាយតៗគ្នានូវរូបភាពដួលរលំដើមពោធិ០១ដើមនៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) ដែលមានខ្លឹមសារថា “បន្ទាប់ពីមានភ្លៀង ធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង៤និង៣០នាទីរសៀល បានបណ្តាលឱ្យដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំហើយ”។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋបាលខេត្តបានចាត់តាំងមន្រ្ដីឱ្យចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ហើយបានកត់សម្គាល់ឃើញថា ដើមពោធិដែលដួលរលំនោះមិនមែនជា «ដើមពោធិជើងខា ប្រវត្តិស្នេហ៍ទុំនិងទាវ»នោះទេ។ ក្នុងន័យនេះ រដ្ឋបាលខេត្តសូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយព័ត៌មានទាំងនោះ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថាដើមពោធិដែលបានដួលរំលំខាងលើនេះមានឈ្មោះថា «ដើមពោធិលោកតាក្រហមក» ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ «ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ»។ ហេតុដូចនេះ ទើបបណ្ដាលឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី រដ្ឋបាលខេត្តបានសហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិនេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនារបស់ដូនតាខ្មែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក