ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កចំពោះជនបរទេសនិងពលរដ្ឋខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញដែលចូលមកកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កចំពោះពលរដ្ឋធម្មតាដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួច អាចចូលមកកម្ពុជាដោយតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៧ថ្ងៃ។

ចំពោះអ្នកវិនិយោគ អ្នកបច្ចេកទេសទាំងខ្មែរនិងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការ និងមន្ត្រីរដ្ឋាភិបាលដែលត្រឡប់ពីបេសកកម្មក្រៅប្រទេសតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ ខណៈភ្ញៀវផ្លូវការរបស់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលត្រូវអនុវត្តរបបពិសេស។

ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រដ្ឋាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃដដែល។

បើតាមលោករដ្ឋមន្ត្រី ក្រៅពីអ្នកដែលទទួលបានការអនុវត្តរបបពិសេស រដ្ឋាភិបាលតម្រូវឱ្យអ្នកទាំងនោះបង្ហាញនូវការបញ្ជាក់ថាបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងអំឡុងពេល ៧២ម៉ោងមុនមកដល់កម្ពុជាដោយមានការទទួលស្គាល់ពីអាជ្ញាធរប្រទេសសាមី ហើយត្រូវពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាលនៅពេលមកដល់ប្រទេសកម្ពុជា។

ក្រោយពេលដែលពិនិត្យនឹងយកសំណាករួចហើយអ្នកទាំងនោះនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬកន្លែងចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល។ ចំពោះពលរដ្ឋខ្មែរអាចស្នើសុំការធ្វើចិត្តលេខដាក់នៅតាមផ្ទះបាន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលរកឃើញថាមានជំងឺកូវីដ១៩ នឹងត្រូវបញ្ជូនទៅព្យាបាលនៅទីតាំងដែលរដ្ឋាភិបាលបានអនុញ្ញាត ខណៈអ្នកដែលធ្វើតេស្តឃើញអវិជ្ជមានកូវីដ-១៩ នឹងបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃចុងក្រោយនៃ ការធ្វើចត្តាឡីស័ក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក