ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីនាំពលករជិត ៦០នាក់ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនគោកក្នុងខេត្តបាត់ដំបង ឃាត់ខ្លួនបន្ទាប់ពីនាំពលករខ្មែរជិត ៦០នាក់ឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។

មេបញ្ជាការវរ: ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយភាគី ទាហានឈុតខ្មៅថៃទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ចូលក្នុងទឹកដីថៃ បានឃាត់ខ្លួនមនុស្សចំនួន ៥៧នាក់ ក្នុងនោះស្រី ២៣នាក់ និងក្មេង ៥នាក់ កាលពីព្រឹកវេលាម៉ោង ៧:០០នាទី ថ្ងៃទី១៦ ខែតុលានេះត្រង់ចំណុចបង្គោលសីមាលេខ ៥៣ និង៥៤ ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនសួរនាំ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែន ចំនួន ០១នាក់ក្នុងចំណោមពលករចំនួន ៥៧នាក់នោះ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បច្ចុប្បន្នកម្លាំងនគបាលវរសេនាតូចការពារព្រំដែន ៨១៩បានធ្វើកំណត់ហេតុ និងប្រគល់ជនសង្ស័យខាងលើទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តតាមនីតិវិធីច្បាប់បន្ត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក