ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលក្រុងបាត់ដំបងអំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈទឹកស្ទឹងសង្កែហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន

បាត់ដំបង៖ អភិបាលក្រុងបាត់ដំបងប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងអស់ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែឲ្យបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកក្នុងស្ទឹងសង្កែកើនយ៉ាងគំហុក។

ក្នុងការចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ នៅចុងសប្តាហ៍នេះអភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងសង្កាត់ព្រះស្តេច សង្កាត់ស្វាយប៉ោ សង្កាត់រតន: សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ ស្ថិតក្នុងក្រុងបាត់ដំបងឲ្យបង្កើនការប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ពិសេសមនុស្សចាស់ជរាមានជំងឺ ក្មេងតូចៗ សម្ភារ: ឬទ្រព្យសម្បត្តិមានតម្លៃនានាទុកដាក់នៅកន្លែងទីទួលមានសុវត្ថិភាព ដោយថាកម្រិតទឹកបានឡើងជិតដល់សញ្ញាអាសន្នដែលបង្កឲ្យមានជំនន់ក្នុងក្រុង។

លោកបានប្រកាសថា៖ «បទពិសោធន៍កាលពីឆ្នាំ២០២០ម្តងរួចមកហើយឃើញថាទឹកឡើងគំហុកខ្លាំងរយះពេលពីរថ្ងៃ ជន់ស្ទឹងសង្កែយើងផង ភ្លៀងពីលើមកផង ធ្វើអោយល្បឿនទឹកបានហក់ឡើងលឿន ព្រោះពេលនេះកំរិតទឹកនៅខាងសេកសក នៅខាងសំឡូតនៅតែបន្តឡើង អាចថាល្ងាចយប់នេះ ឬក៏យប់ស្អែកទឹកនិងសម្រុកចូលមកដល់ក្រុងបាត់ដំបងបន្ថែម ហើយបើសិនកម្ពស់ទឹកឡើងដល់ ១៤ម៉ែត្រខាងមន្ទីរធនធានទឹកនិងធ្វើការប្រកាសអាសន្ន» ។

ការប្រកាសជូនដំណឹងភ្លាមៗនេះដែរដោយសារតែមន្ទីរជំនាញ រួមទាំងអាជ្ញាធរពិនិត្យឃើញថា ស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នានៅផ្នែកខាងលើ ធ្វើអោយល្បឿនទឹកនៅក្នុងស្រុកសំឡូតកំពុងមានការហក់ឡើងខ្លាំងយ៉ាងគំហុកចូលក្នុងស្ទឹងសង្កែធ្វើឲ្យកម្ពស់ទឹក នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១បានកើនឡើង១៣,៦០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក