ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យជំរុញទៅអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋឲ្យអស់ដើម្បីទទួលបានការគាំទ្រការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំក្រោយ

បន្ទាយមានជ័យ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានណែនាំដល់សមាជិកក្រុមការងារគណបក្សប្រជាជន ឲ្យពង្រឹងកសាងសមាជិកបក្សនៅមូលដ្ឋានឲ្យបានរឹងមាំ ក៏ដូចជាដោះស្រាយរាល់បញ្ហាប្រឈមរបស់ពលរដ្ឋកុំឲ្យនៅសេសសល់ និងដេីម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោតនៅពេលខាងមុខ។

ក្នុងពិធីសំណេះសំណាល និងពិនិត្យឆ្លងរបាយការណ៍ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ដេីម្បីកាន់តែទទួលបានជ័យជម្នះនៅក្នុងថ្ងៃបោះឆ្នោតនាពេលខាងមុខ សមាជិកសមាជិកាត្រូវមានទំនាក់ទំនង ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ដោយត្រូវចុះជាប់ជាប្រចាំតាមមូលដ្ឋានរបស់ខ្លួនឲ្យដឹងពីសុខទុករបស់ពួកគាត់ ដេីម្បីក្រុមការងារចុះដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលពលរដ្ឋជួបការលំបាក។

លោក អ៊ុំ រាត្រី បានលេីកឡេីងថា ក្នុងអាណត្តិដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា មិនដែលមានប្រវត្តិរត់ចោលពលរដ្ឋម្តងណាឡេីយ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន តែងតែគិតគូរពីសុខទុកពលរដ្ឋជាខ្លាំង រួមសុខរួមទុកជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្តេចមិនដែរទុកបងប្អូនពលរដ្ឋចោលឡេីយ ពោលគឺតែងតែចាត់ក្រុមការងារចុះទៅមូលដ្ឋានផ្ទាល់ដេីម្បីដោះស្រាយបញ្ហាដែលពេលជួបប្រទះភ្លាមៗ។ ពិសេសសម្មទិផល ដែលរីកដុះដាលនាពេលបច្ចុប្បន្ននេះ ក៏ដោយសាតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រួមនឹងដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ ដែលតែងតែជឿជាក់លេីការដឹកនាំរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក