ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បិទជាបណ្ដោះអាសន្នផ្សារម៉ាឡៃ ខេត្តបន្ទាយមានជ័យ រយៈពេល២ (ពីរ) សប្ដាហ៍

បន្ទាយមានជ័យ ៖​ ផ្សារម៉ាឡៃ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ត្រូវបានបិទជាបណ្ដោះអាសន្នសម្រាប់រយៈពេល២ (ពីរ) សប្ដាហ៍គិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចរបស់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បញ្ជាក់ថា ការបិទជាបណ្ដោះអាសន្នផ្សារម៉ាឡៃរយៈពេល២ (ពីរ) សប្ដាហ៍នេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី។

លោក អ៊ុំ រាត្រី បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកម៉ាឡៃ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្របិទផ្សារ សម្រាប់ទទួលបន្ទុកអនុវត្តនិងសម្របសម្រួលលើការងារចាំបាច់ រួមមាន ៖ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក