ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទូតខ្មែរនៅអាមេរិកថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលែងពាក់ព័ន្ធនឹងកម្ពុជាទៀតហើយចាប់តាំងពីការដកអ៊ុនតាក់ចេញក្នុងឆ្នាំ១៩៩៣មក

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សន្ទរី បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺលែងជាប់ពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជាទៀតហើយចាប់តាំងពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

ថ្លែងក្នុងវេទិកាសាធារណៈដែលរៀបចំដោយវិទ្យាស្ថានសន្តិភាពអាមេរិកក្នុងឱកាសខួបទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សន្ទរី បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានផ្ដល់នូវដំណោះស្រាយនយោបាយរួមដល់កម្ពុជានិងនាំឲ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ បង្កើតរាជាណាចក្រកម្ពុជាទី២ និងបានបង្កើតរដ្ឋធម្មនុញចាប់តាំងពីពេលនោះមក។ បើទោះជាយ៉ាងណាកិច្ចព្រមព្រៀងនេះមិនបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជានោះទេ ដោយសារតែខ្មែរក្រហមនៅតែមានហើយសង្គ្រាមនៅតែបន្ត ទើបតែបញ្ចប់ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ក្នុងឆ្នាំ១៩៩៨ តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ លែងពាក់ព័ន្ធទៅនឹងកម្ពុជាទៀតហើយចាប់តាំងពីអ៊ុនតាក់បានដកចេញពីប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា៖ «បេសកកម្មរបស់អសប ត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ស្របពេលនោះក៏ជាការបញ្ចប់ទៅនៅការប្ដេជ្ញាចិត្តដែលផ្ដល់ដោយកិច្ចព្រមព្រៀង។ បុគ្គលម្នាក់ៗមានការវាយតម្លៃរៀងខ្លួនពីរបៀបដែលការប្ដេជ្ញាចិត្តទាំងនេះត្រូវបានអនុវត្ត» ។

លោកបានបញ្ជាក់បន្ថែមទៀតថា គ្មានកាតព្វកិច្ចបន្ថែមណាទៀតក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសនាពេលបច្ចុប្បន្នសម្រាប់កម្ពុជាទេ ដោយថាស្មារតីនៃកិច្ចព្រមព្រៀងនេះបានរលាយចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ។ បន្ថែមជាងនេះទៅទៀតការទទួលយកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងអាណត្តិរបស់តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏មិនបានធ្វើតាមការកំណត់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ។

លោកបានបញ្ជាក់ថា៖ «នៅឆ្នាំ១៩៩២ ឧត្តមក្រុមប្រឹក្សាជាតិកម្ពុជាបានអនុវត្តលើលិខិតតូបករណ៍សិទ្ធិមនុស្សអន្តរជាតិរបស់អ.ស.ប ពាក់ព័ន្ធទាំងឡាយ។ ដូចបណ្ដារដ្ឋជាសមាជិកអ.ស.ប ទាំងអស់ដែរ កម្ពុជាមានកាតព្វកិច្ចដោយការប្ដេជ្ញាចិត្តក្នុងឋានៈជាសមាជិកអ.ស.ប» ។

លោក ជុំ សន្ទរី បានលើកឡើងថាកម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រូវចាប់តាំងពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបានបញ្ចប់ ដោយថាកំណើនសេដ្ឋកិច្ចបានកើតឡើងយ៉ាងឆាប់រហ័ស ជីវភាពពលរដ្ឋកាន់តែរីកចម្រើន និងអត្រាភាពក្រីក្របានកាត់បន្ថយជាបន្តបន្ទាប់។ លើសពីនេះកម្ពុជាដែលធ្លាប់ជាប្រទេសទទួលយកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឥឡូវក្លាយជាប្រទេសមួយដែលបញ្ជូនកងរក្សាសន្តិភាពទៅកាន់ពិភពលោក។

សន្ធិសញ្ញាសន្តិភាពកក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមរវាងកម្ពុជានិងវៀតណាម នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៩ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក