ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងយុត្តិធម៌គ្រោងជួបជាមួយនឹងក្រុមការងារ World Justice Project ទាក់ទងទៅនឹងការវាយតម្លៃពីពិន្ទុនីតិរដ្ឋរបស់កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន គ្រោងជួបជាមួយនឹងនាយកថ្នាក់តំបន់ និងក្រុមការងារ world justice project សាកសួរអំពីវិធីសាស្ត្រនៃការវាយតម្លៃពិន្ទុនីតិរដ្ឋ បន្ទាប់ពីអង្គការមួយនេះវាយតម្លៃពិន្ទុនីតិរដ្ឋនៅកម្ពុជាស្ទើរតែក្រោមគេទាំងអស់។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ world justice project ចេញក្នុងឆ្នាំ២០២១នេះបានចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជា លេខ ១៣៨ ក្នុងចំណោមប្រទេសចំនួន ១៣៩។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ EAC News ថាជារឿងចំឡែក និងមិនអាចទទួលយកបានទៅលើការវាយតម្លៃនេះ ខណៈលោកថា ប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្ត ប្រទេសខ្លះដឹកនាំដោយរបបយោធា ប្រទេសខ្លះទៀតកំពុងតែច្បាំងគ្នា និងឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារ បែរជាបានពិន្ទុលើកម្ពុជាទៅវិញ។

លោកបានលើកឡើងថា៖ «បញ្ហាពាក់ព័ន្ធនឹងវិធីសាស្រ្តគេប្រើពាក់ព័ន្ធទៅនឹងទិន្នន័យដែលគេប្រមូលនិងប្រភពទិន្នន័យ ជាពិសេសការធ្វើការស្ទង់មតិ ការសម្ភាសន៍ស្អីហ្នឹង មិនដឹងថាប្រើប្រាស់ក្រុមណាក្នុងការស្ទង់មតិ ហើយក្រុមគោលដៅក្នុងការស្ទង់មតិមិនដឹងថាក្រុមមួយណាដែលរើសមកដើម្បីប្រើព័ត៌មាន។ អញ្ចឹងនៅមានការមន្ទិលសង្ស័យច្រើនពាក់ព័ន្ធវិធីសាស្ត្រដែលប្រើ ដែលនាំឲ្យលទ្ធផលលម្អៀង និងមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង» ។

លោក ជិន ម៉ាលីន បញ្ជាក់ថា ជំនួបនេះគឺដើម្បីពង្រឹងឲ្យមានកិច្ចសហការនិងបង្កើនកិច្ចសហការក្នុងការវាយតម្លៃលើកក្រោយដើម្បីឲ្យរបាយការណ៍ចេញមកមានភាពសុក្រិតត្រឹមត្រូវ។ លោកឲ្យដឹងថា លោកនឹងបញ្ជាក់លំអិតក្រោយជំនួបនេះនៅសប្តាហ៍ក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក