ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសម្នាក់ត្រូវទឹកគួចហូរទៅបាត់នៅខេត្តប៉ៃលិនបន្ទាប់ពីចុះទឹកស្រង់យកឈើអណ្ដែត

ប៉ៃលិន៖ បុរសម្នាក់ត្រូវទឹកស្ទឹងភ្នំដំបងជាប់ព្រុំប្រទល់ស្រុកសំឡូតកួចហូរទៅបាត់ បន្ទាប់ពីចុះទៅតោងយកឈើដែលអណ្ដែតក្នុងស្ទឹង។

សមត្តកិច្ចខេត្តប៉ៃលិនឲ្យដឹងថា បុរសម្នាក់ដែលបាត់ខ្លួននោះមានឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានទឹកហូរនាំពេលចុះទៅយកឈើនៅវេលាម៉ោង១០ និង៤៧នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្ថិតនៅចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពលរដ្ឋបានឃើញហេតុការណ៍នេះលោក ស៊ាង ម៉ាល័យ បានរៀបរាប់ថា រូបគាត់បានឃើញបុរសម្នាក់ឈរនៅម្ខាងនៃស្ទឹងបានចុះក្នុងស្ទឹងដែលទឹកកំពុងហូរឡើងខ្លាំង ដើម្បីចុះចាប់ឈើដែលអណ្តែតមកតាមទឹកស្ទឹង ហើយក៏លិចទៅតាមឈើបាត់ទៅ បន្ទាប់មកខ្លួនក៏បានស្រែកនៅឱ្យគេជួយ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ និងប្រជាការពារភូមិព្រមទាំងប្រជាពលរដ្ឋកំពុងចុះពិនិត្យរកមើលបន្តនៅតាមមាត់ស្ទឹងទីតាំងកើតហេតុខាងលើ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក