ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តប៉ៃលិនអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃ

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងបានបញ្ជាដល់អាជ្ញាធរត្រៀមក្នុងការជួយសង្គ្រោះពលរដ្ឋប្រសិនមានទឹកជំនន់កើតឡើង។

លោកស្រី បាន ស្រីមុំ បានថ្លែងក្នុងពេលចុះពិនិត្យ ស្ថានភាព ទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិនកាលពីថ្ងៃទី១៥ ខែតុលា ម្សិលមិញថា ទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១នេះ និងបរិមាណទឹកនៅផ្នែកខាងលើមានសភាពហូរខ្លាំងបានបង្កឲ្យមានជំនន់ហូរចាក់ចូលទៅក្នុងភូមិសាស្រ្តផ្នែកខាងក្រោម ជាពិសេសភូមិសាស្ត្រស្រុកសាលាក្រៅដែលជាតំបន់ទំនាប។

លោកស្រីបានជំរុញដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយត្រៀមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

លោកស្រី បានឲ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា ត្រៀមកម្លាំង និងសម្ភារៈ ទូក រថយន្ត ស្បៀង និង ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាពជូនប្រជាពររដ្ឋផងដែរ។

ចាប់តាំងពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ គេនៅសង្កេតឃើញផ្ទៃមេឃខ្មៅស្រអាប់ ពោរពេញទៅដោយគ្រាប់ភ្លៀងតូចធំ ធ្លាក់ចុះមកលើក្រុងប៉ៃលិន កាន់តែខ្លាំងឡើងៗ ធ្វើឱ្យទឹកស្ទឹងបរយ៉ាខា ស្ទុះឡើងគួរឱ្យព្រួយបាម្ភ កំពុងហូរ ត្របាញ់ គំហុកក្នុងទិសដៅពីត្បូងទៅជើងនៃខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក