ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រជ្ជកាលថ្មីនៃ Newcastle United នឹងចាប់ផ្តើមពេលជួប Tottenham Hotspurs

អង់គ្លេស៖ ក្លិបបាល់ទាត់ Newcastle United នឹងចាប់ផ្តើមរជ្ជកាលថ្មីក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ Mohamad Bin Salman នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយនឹងត្រូវទទួលស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspurs នាថ្ងៃអាទិត្យ ទី១៧ ខែតុលាខាងមុខនេះ​​ នាទឹកដីកីឡដ្ឋាន St. Jame Park របស់ខ្លួន។ ដោយឡែក ជំនួបរវាង Newcastle ទល់នឹង Spurs នេះ គឺជាការប្រកួតទី១០០០របស់អ្នកចាត់ការ Steve Bruce ដែលទំនងជាការដឹកនាំក្លិប Newcastle នាប្រកួតចុងក្រោយផងដែរ។

កាលពីសប្តាហ៍មុន មជ្ឈដ្ឋានបាល់ទាត់ទាំងអស់បានបង្ហាញភាពផ្អើលក្រោយពីក្លិប​​ Newcastle United ត្រូវបានមហាសេដ្ឋីអាមេរិក Milke Ashley លក់ឱ្យក្រុមហ៊ុនមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតក្នុងតម្លៃប្រមាណ ៣០០លានផោន ដោយគេជឿជាក់ថាទំហំទ្រព្យដ៏មហាសាលនៃម្ចាស់ក្លិបថ្មីនឹងស្តារមុខមាត់ក្លិបនៃតំបន់ភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ក្លាយជាក្លិបខ្លាំងមួយនៅអង់គ្លេស និងនៅទ្វីបអឺរ៉ុបក្នុងពេលអនាគត។

Tottenham Hotspurs ដែលបច្ចុប្បន្នមិនខ្លាំង មិនខ្សោយក្រោមការដឹកនាំរបស់លោក Nuno Espirito Santo នឹងត្រូវធ្វើការងារធ្ងន់ដោយតទល់ជាមួយ Newcastle ដែលត្រូវការឈ្នះដាច់ខាត ក្នុងគោលបំណងគេចចេញពីតំបន់គ្រោះថ្នាក់ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ និងជាពិសេសផ្គាប់ព្រះទ័យម្ចាស់ក្លិបថ្មីព្រះអង្គម្ចាស់ Bin Salman តែម្តង។

លោក Steve Bruce ដែលមិនទាន់ច្បាស់លាស់ពីអនាគតនៅឡើយជាមួយ Newcastle ត្រូវបានប្រភពជាច្រើនអះអាងថា លោកទំនងជានឹងត្រូវប្រកាសចែកផ្លូវក្នុងពេលឆាប់ៗនេះ ខណៈប្រភពផ្សេងៗបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលក្លិប Newcastle ទំនងជានឹងរក្សាទុកអ្នកចាត់ការវ័យ ៦០ឆ្នាំនេះបន្តទៀត ត្បិតលោកក៏ជាចំណែកសំខាន់ក្នុងការជួយឱ្យ Newcastle រក្សាខ្លួននៅលីគកំពូលតាំងពីឆ្នាំ២០១៩មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក