ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្ដេជ្ញាលើកកម្ពស់ស្រ្តីតាមរយៈដាក់បញ្ជូលទៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅចុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជាប្ដេជ្ញាក្នុងការបង្កើនឲ្យពិភពលោកមានការយកចិត្តទុកដាក់លើស្ត្រី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ។

ក្រសួងកិច្ចការនារីបានស្នើរៀបចំនូវវេទិកាអាស៊ី-អឺរ៉ុប ស្តីពី”ស្ត្រី សន្តិភាព និងសន្តិសុខ” ទៅក្នុងកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(13ASEM) ដោយថាតាមការពិនិត្យមើលលើប្រវត្តិនៃការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបមកដល់បច្ចុប្បន្ននេះការយកចិត្តទុកដាក់លើរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ គឺនៅមានកម្រិតនៅឡើយ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំមួយរៀបចំដោយក្រសួងកិច្ចការនារី តាមប្រព័ន្ធវីឌីអូ (Zoom) ដែលបានបញ្ចប់កាលពីម្សិលមិញ។

តាមរយៈស្មារតីនៃកិច្ចប្រជុំនេះ៖ «ការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ស្រ្តី និងភ្ជាប់ជាមួយប្រធានបទ សន្តិភាព និងសន្តិសុខ ក្រសួងកិច្ចការនារីបានស្នើរៀបចំនូវវេទិកាអាស៊ី-អឺរ៉ុប ស្តីពី”ស្ត្រី សន្តិភាព និងសន្តិសុខ”» ។

វេទិកានេះមានគោលបំណងចម្បងសំខាន់ៗក្នុងការសម្របសម្រួលដល់កិច្ចសន្ទនា និងបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបក្នុងការអនុវត្តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ បង្ហាញនូវវឌ្ឍនភាពរបស់ប្រទេសកម្ពុជាស្តីពីដំណើរនៃការវិវត្តរបស់ស្ត្រីសន្តិភាព និងសន្តិសុខប្រវត្តិនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យដោះមីន និងការរក្សាសន្តិភាព ក៏ដូចជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើស្រ្តី និងចុងក្រោយគឺស្វែងរកមតិគាំទ្រក្នុងការបង្កើតឱ្យមានព្រឹត្តការណ៍អមផ្សេងៗពាក់ព័ន្ធនឹងស្ត្រីនៅក្នុងរៀងរាល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក