ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនាគត Sterling ជាមួយ Manchester City កាន់តែស្រពេចស្រពិល

អង់គ្លេស៖ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា គេនឹងអាចបញ្ចប់អាជីពនៅអង់គ្លេសជាមួយ Manchester City និងធ្វើដំណើរប្រកបអាជីពនៅលីគក្រៅប្រទេសណាមួយនាពេលខាងមុខនេះ។

កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២៦ឆ្នាំរូបនេះបានបាត់បង់ទំនុកចិត្តពីអ្នកចាត់ការ Pep Guardiola នៅរដូវកាលថ្មី ពោលគឺបង្ហាញខ្លួនបានត្រឹម ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតរដូវកាលថ្មីនេះ។ នៅក្នុងវេទិកាមួយ Sterling បាននិយាយថា បច្ចុប្បន្ននេះ! ប្រសិនបើមានការផ្តល់សំណើរ ឬឱកាសនៃការលេងឱ្យក្លិបណាមួយផ្សេង ខ្ញុំរីករាយនឹងបើកចិត្តទទួលយកសំណើររបស់ក្លិបនោះ។ Sterling បានបន្តថា ក្នុងនាមជាកីឡាករអង់គ្លេសម្នាក់ ខ្ញុំបានស្គាល់ច្បាស់ពីបរិបទនៃក្របខណ្ឌ English Premier League។ ខ្ញុំតែងតែបានត្រៀមចិត្តរួចរាល់ថាថ្ងៃណាមួយខ្ញុំនឹងអាចចេញទៅលេងនៅលីគក្រៅពីអង់គ្លេស ហើយខ្ញុំក៏រីករាយក្នុងការទទួលបទពិសោធន៍នៃការប្រកួតប្រជែងថ្មីផងដែរ។

សួរពាក់ព័ន្ធទៅដល់់ភាសាណាដែលគេពេញចិត្ត អតីតកីឡាករចេញពីថ្នាលយុវជនរបស់ QPR និង Liverpool រូបនេះបាននិយាយថា​ គេហាក់មានចំណាប់អារម្មណ៍លើភាសា និងតុងរបស់ជនជាតិបារាំង និងអេស្ប៉ាញ។ ការបង្ហើបខាងលើនេះក៏ជាតំរុយមួយដែរថាគេនឹងអាចសំឡឹងលើគោលដៅថ្មីនៃក្លិបបារាំង ឬអេស្ប៉ាញក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមក Sterling ក៏ធ្លាប់បាននិយាយសរសើរពីក្លិប Real Madrid ផងដែរ មុនពេលជួបគ្នាក្នុងពាន UEFA Champions League។ យ៉ាងណាក្តី Real Madrid ទំនងជាមិនទាន់ផ្តោតមកលើការនាំចូល Sterling ឡើយ ត្បិត Real Madrid កំពុងជាប់ដៃប្រមាញ់យក Kylian Mbappe ដែលកំពុងស្ថិតក្នុងរដូវកាលចុងក្រោយនៃកិច្ចសន្យាជាមួយ PSG ខណៈកិច្ចសន្យារបស់ Sterling ជាមួយ Man City មានសុពលភាពរហូតដល់ឆ្នាំ២០២៣ឯណោះ។

ក្រុមយក្សនៅអេស្ប៉ាញមួយទៀតគឺ Barcelona ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះផងដែរនាពេលកន្លងមក ប៉ុន្តែបញ្ហាវិបត្តិហិរញ្ញវត្ថុរបស់ក្លិបគឺជាមូលហេតុចំបងមួយដែលគេជឿជាក់ថា Barcelona ពុំអាចជាគោលដៅបន្ទាប់របស់កីឡាករ Raheem Sterling ឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក