ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មណ្ឌលកុមារកំព្រាទីក្រុងកាបុល ជាប់គាំងដោយកង្វះថវិការក្រោយរដ្ឋាភិបាលដួលរលំ

អាហ្វហ្គានីស្ថាន៖ លោក Ahmad Khalil Mayan ប្រធានគ្រប់គ្រងដំណើរការនៃមណ្ឌលកុមារកំព្រាធំជាងគេបង្អស់នៃរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានបានរៀបរាប់ថា បច្ចុប្បន្ននេះមណ្ឌលបានព្យាយាមកាត់បន្ថយចំណាយទៅលើរបប​អាហារហូបចុកប្រចាំរបស់កុមារកំព្រានៅក្នុងមណ្ឌលនេះ ដោយសារតែបញ្ហានៃកង្វះថវិការកំពុងកើតមាន។

បញ្ហានេះបានកើតមានឡើងក្រោយពេលដែលក្រុមតាលីបង់ចូលកាន់អំណាចកាលពី ២ខែមុន ហើយភ្លាមៗនោះជំនួយពីបរទេសរាប់លានដុល្លារស្រាប់តែត្រូវកាត់ផ្តាច់ភ្លាមៗ ស្របពេលដែលលោកជាអ្នកគ្រប់គ្រងដំណើរការនៃមណ្ឌលកុមារកំព្រានេះក៏បានព្យាយាមផ្ញើសារទាក់ទងទៅកាន់បណ្តាម្ចាស់ជំនួយពីមុនៗមកទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបន្តដំណើរការនៃមណ្ឌលកុមារកំព្រានេះតទៅទៀត។

យ៉ាងណាមិញ បុរសវ័យ ៤០ឆ្នាំខាងលើបានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានបរទេសថា៖ "ជាសំណាងមិនល្អ! ពួកគេទាំងនោះភាគច្រើនបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានទៅហើយ ទាំងអ្នកធ្លាប់បរិច្ចាគ និងជាម្ចាស់ជំនួយក្នុងស្រុក និងបរទេស ព្រមទាំងបណ្តាស្ថានទូតនានាផងដែរ"។ លោក Mayan បានរៀបរាប់បន្តថា ពេលដែលលោកបានព្យាយាមទូរស័ព្ទ ឬផ្ញើសារទៅអ្នកទាំងនោះ ពុំមានអ្នកណាម្នាក់ឆ្លើយតបមកវិញឡើយ។ ចំពោះដំណោះស្រាយវិញ លោក Mayan បានលើកឡើងថា ពេលនេះយើងកំពុងបន្តព្យាយាមដំណើរការមណ្ឌលជាមួយថវិការតិចតួចបំផុតដែលសេសសល់ ដោយកាត់បន្ថយរបបអាហារក្នុងចំ​នួនសមស្របបំផុតដែលអាចធ្វើបាន។

គួរបញ្ជាក់ថា មណ្ឌលកុមារកំព្រានេះគឺជាមណ្ឌលកុមារកំព្រាដ៏ធំជាងគេមួយក្នុងទីក្រុងកាប៊ុល ផ្គត់ផ្គង់លើកុមារប្រមាណ ១៣០នាក់ ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ ដោយបានដំណើរការប្រមាណ ១០ឆ្នាំជាងមកហើយ។ ភាគច្រើននៃពួកគេកំព្រាទាំងម្តាយនិងឪពុក ឬក៏មានតែម្តាយ ឬឪពុក ប៉ុន្តែពុំមានលទ្ធភាពចិញ្ចឹមពួកគេបាន។ ជាមួយស្ថានភាពដ៏យ៉ាប់យ៉ឺននេះ លោក Mayan បានប្រាប់ថា កន្លងមកលោកធ្លាប់បានបញ្ជូនកុមារដែលមានអាណាព្យាបាលទៅឱ្យក្រុមគ្រួសារគេវិញ ប៉ុន្តែក្រោយមកពួកគេបានបញ្ជូនកុមារទាំងនោះត្រឡប់មកវិញដដែល។ មធ្យោបាយផ្សេងទៀតគឺលោកបានព្យាយាមកាត់បន្ថយទៅលើការចំណាយលើអាហារ ដោយពីមុនមកមណ្ឌលនេះបានផ្តល់របបអាហារបន្ថែមជាផ្លែឈើ ឬសាច់ចំនួន ២ដងក្នុងមួយសប្តាហ៍ ប៉ុន្តែពេលនេះអាចនៅសល់ត្រឹមម្តងក្នុងមួយសប្តាហ៍ ឬអត់សោះតែម្តងតាមស្ថានភាពជាក់ស្តែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក