ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីក្រុងស៊ីដនី លុបចោលលក្ខខណ្ឌចត្តាឡីស័កសំរាប់អ្នកដំណើរមកពីបរទេស

អូស្ត្រាលី៖ អភិបាលរដ្ឋ New South Wales លោក Dominic Perrottet បានប្រកាសនៅថ្ងៃសុក្រ ទី១៥ ខែតុលានេះថា លក្ខខណ្ឌដែលតំរូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេសចូលមកកាន់ទីក្រុងស៊ីដនី នឹងត្រូវបានលុបចោលពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ខណៈនេះគឺជាជំហានមួយដ៏ធំរបស់អូស្រ្តាលីក្នុងការត្រៀមបើកទ្វារប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ បន្ទាប់ពីវិស័យនេះបានផ្អាកអស់រយៈពេលជាង ១៩ខែទៅហើយ។

កន្លងមក អូស្ត្ត្រាលីបានផ្អាកទទួលជនបរទេសទាំងអស់ដែលបានអនុវត្តតាំងពីខែមីនា ឆ្នាំ២០២០មក ដែលជាការឆ្លើយតបទៅនឹងបញ្ហានៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ កន្លងមកអ្នកដែលអាចចូលមកកាន់ប្រទេសនេះបាន មានតែប្រជាជនដែលមានសញ្ជាតិអូស្រ្តាលី និងអ្នកដែលមានទីលំនៅជាក់លាក់ក្នុងប្រទេសនេះប៉ុណ្ណោះ ប៉ុន្តែតំរូវឱ្យមានការធ្វើចត្តាឡីស័កជាដាច់ខាតរយៈពេល ១៤ថ្ងៃនៅសណ្ឋាគារដែលកំណត់ដោយរដ្ឋ ខណៈថ្លៃចំណាយគឺជាការរ៉ាប់រងរបស់អ្នកដំណើរផ្ទាល់ខ្លួន។

អភិបាលរដ្ឋបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "យើងចង់ទទួលស្វាគមន៍មនុស្សគ្រប់គ្នាឡើងវិញ។ យើងកំពុងដឹកនាំប្រទេសចាកចេញពីវិបត្តិកូវីដ-១៩ ហើយយើងនឹងបើកទ្វារទីក្រុង Sydney និងរដ្ឋ New South Wales ទៅកាន់ពិភពលោកឡើងវិញ"។ ផែនការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលសហព័ន្ធ បានបង្ហាញកាលពីខែកក្កដាកន្លងមក ដោយផ្តោតសំខាន់លើកត្តាសុវត្ថិភាពបន្ទាប់ពីប្រជាជនជាង ៨០ភាគរយនៃប្រទេសនេះបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចរាល់។ យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី Scott Morrison នៅមិនទាន់មានសេចក្តីឆ្លើយតបណាមួយឡើយ ជុំវិញផែនការរបស់រដ្ឋ New South Wales នេះ។

គួរបញ្ជាក់ថា កន្លងអូស្រ្តាលីគឺជាប្រទេសដែលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានល្អជាងគេបំផុតលើពិភពលោក មុននឹងរងផលប៉ះពាល់ដោយសាររលកទី៣ នៃវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបានរាតត្បាតក្នុងប្រទេសនៃទ្វីបអូសេអានីនេះនៅចុងខែមិថុនា រហូតឈានដល់ការបិទខ្ទប់រដ្ឋសំខាន់ៗដូចជា Sydney, Melbourne និងរដ្ឋធានី Canberra រាប់ខែ។​ ស្ថានភាពចុងក្រោយរបស់អូស្រ្តាលីមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ១៣៩,០០០នាក់ ខណៈអ្នកស្លាប់មានចំនួន ១,៥០៦នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក