ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភារំលឹកខួប៩ឆ្នាំនៃការសោយទីវង្គតរបស់សម្ដេចព្រះ នរោត្ដម សីហនុ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចពញាចក្រី ហេង សំរិន បានរំឭកដឹងគុណដល់ការលះបង់របស់សម្ដេចព្រះនរោត្តម សីហនុ ចំពោះជាតិមាតុភូមិក្នុងខួបនៃការសោយទីវង្គតរបស់ព្រះអង្គ និងសូមឲ្យព្រះអង្គស្ដេចយាងបដិសន្ឋិក្នុងព្រះបរមសុខកុំបីឃ្លាងឃ្លាត។

សម្ដេចពញាចក្រី ហេង សំរិន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅព្រឹកនេះ ដោយរំលឹកពីការលះបង់របស់អតីតអង្គព្រះមហាក្សត្រដែលនាំឲ្យកម្ពុជាទទួលបានឯករាជ្យ ប្រទេសទទួលបានការអភិវឌ្ឍ នឹងមានកិត្យានុភាពនៅក្នុងពិភពលោក។ សម្ដេចពញាចក្រី បានចាត់ទុកការយាងសោយព្រះទីវង្គតរបស់ សម្ដេចព្រះ នរោត្ដម សីហនុ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមហាទុក្ខសោកនៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។

សម្តេចពញាចក្រីបានសរសេរថា៖ «សូមក្រាបថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យព្រះរាជាណាចក្រកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍជានិច្ចនិរន្ត តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា» ។

ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ បានយាងសោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន រហូតមកដល់ពេលនេះមានរយៈពេល៩ឆ្នាំហើយ។ រាជរដ្ឋាភិបាលបានយកថ្ងៃនេះជាថ្ងៃបុណ្យជាតិមួយដើម្បីរំលឹកដឹងគុណដល់ការលះបង់របស់ព្រះអង្គសម្រាប់ជាតិកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក