ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រដ្ឋបាលខេត្តព្រះសីហនុ កែសម្រួលវិធានការដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចូលមកក្នុងភូមិសាស្ត្រខេត្ត

ខេត្តព្រះសីហនុ ៖ នៅថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅចូលមកក្នុងភូមិសាស្ត្រខេត្ត។

រដ្ឋបាលខេត្តព្រះសីហនុសម្រេចលុបចោលទាំងស្រុងនូវសេចក្តីជូនដំណឹងលេខ ៦៥៦/២១. សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វិញប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងសាធារណជនត្រូវអនុវត្តវិធានការសុខាភិបាលវិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មានសុខភាពប្រែប្រួល មានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សូមទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ 012 794 896 ឬ 016 526 520  និងត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក