ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋគាំទ្រកិច្ចប្រជុំនានាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ

ភ្នំពេញ៖ សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមចូលរួមអបអរសាទរនិងគំាទ្រដល់កិច្ចប្រជុំអន្តរជាតិនានាដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេកលោកថា លោកសូមអរគុណដល់ថ្នាក់នាំគ្រប់រូបដែលតែងតែផ្តល់ភាពជាគំរូដឹកនាំក្នុងការតម្កល់ប្រយោជន៍ជាតិជាចម្បង តាមរយៈបេសកកម្មនៃការរំដោះជាតិ ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិ ដោយស្មើរមុខស្មើរមាត់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ បន្ថែមលើពីនេះ ការផ្ដល់ឱកាសដល់យុវជនដើម្បីចូលរួមរៀបចំអនុវត្តការងារនានា ក្នុងគោលបំណងបណ្តុះបណ្តាលដើម្បីឲ្យយុវជនបានបទពិសោធន៍ការងារជាក់ស្តែងក្នុងការអនុវត្តនិងការដឹកនាំ។

លោកសរសេរថា៖ «មូលដ្ឋាននៃភាពជាគំរូ និងការផ្តល់ឱកាសទាំងនេះបានផ្តល់បទពិសោធន៍ជោគជ័យនិងឱកាសរៀនសូត្រពីចំណុចខ្វះខាតនាពេលកន្លងមក ដែលមិនត្រឹមតែផ្តល់ឲ្យយុវជនបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបណ្តុះបាននូវស្មារតីមោទនៈ និងឆន្ទៈស្នេហាជាតិហើយចូលរួមអនុវត្តគ្រប់កិច្ចការទាំងអស់ដោយតម្កល់ប្រយោជន៍ជាតិជាធំ» ។

លោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរត្រៀមរួមគ្នាចូលរួមអបអរសាទរនិងគំាទ្រចំពោះកិច្ចប្រជុំនានាដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខផងដែរ។

នៅចុងឆ្នាំនេះកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី ១៣ (ASEM13) អមជាមួយកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ (ASEP11) ខណៈនៅឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រធានអាស៊ានដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ហើយជាពិសេសកម្ពុជានឹងទទួលជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ នៅឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក