ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គោលនយោបាយទេសចរណ៍វ៉ាក់សាំងត្រូវបានរៀបចំរួចរាល់រង់ចាំការសម្រេចជាផ្លូវការ

ភ្នំពេញ៖ ផែនការទេសចរណ៍វ៉ាក់សាំងដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំរួចរាល់ហើយខណៈកំពុងពិភាក្សាអន្តរក្រសួងមុននឹងប្រកាសជាសាធារណៈ។

អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក មានប្រសាសន៍ប្រាប់ EAC News ថា ផែនការទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ត្រូវបានក្រសួងទេសចរណ៍តាក់តែងរួចរាល់ហើយដោយថាពេលនេះកំពុងពិភាក្សាអន្តរក្រសួង។

លោកមានប្រសាសន៍ថា៖ «ផែនការយុទ្ធសាស្ត្រហ្នឹងយើងបានសរសេរ រៀបចំអីរួចរាល់ហើយ។ អញ្ចឹងសុំរង់ចាំបន្តិចសិននៅពេលមានការសម្រេចជាផ្លូវទើបខ្ញុំអាចជម្រាបជូនលំអិតបាន» ។

កាលពីម្សិលមិញរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានដឹកនាំមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារ ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង) និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥១រូប។

ក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងថានៅរសៀលនេះអន្តរក្រសួងនឹងមានការប្រជុំបន្តដើម្បីពិភាក្សាលើផែនការយុទ្ធសាស្ត្រនេះផងដែរ។

លោកស្រីបានថ្លែងថា៖ «យើងបានធ្វើច្រើនហើយក្រសួងទេសចរណ៍ជាមួយគណៈកម្មការអន្តរក្រសួងក៏ដូចជាគណៈប្រចាំការកំពុងពិភាក្សាហើយឯកសារគោលនយោបាយយុទ្ធសាស្ត្រក្រសួងទេសចរណ៍កំពុងដាក់ឆ្លងគណៈកម្មការ ហើយនិងពិនិត្យមើលថាតើយើងត្រូវសង្កត់ធ្ងន់ទៅលើប្រទេសណាខ្លះមានហានិភ័យទាបប្រទេសណាខ្លះដែលមានហានិភ័យខ្ពស់ហើយចូលមកត្រូវការអ្វីខ្លះ? ខ្ញុំគិតថាឯកសារយើងមានគ្រប់គ្រាន់ដែលអាចបើកក្នុងពេលឆាប់ៗនេះអាចនឹងចុងឆ្នាំនេះក្រសួងទេសចរណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល សូមក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន» ។

ក្នុងសន្និសិទ្ធសារព័ត៌មានក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុពី៦ ដល់ក្រោម១២ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មាន EAC News ទាក់ទងនឹងការបើកទេសចរណ៍ឡើងវិញថា កម្ពុជានឹងបើកឡើងវិញទាំងអស់ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩អំណោយផលល្អ ខណៈសម្ដេចជំរុញដល់ក្រសួងពាក់ព័ន្ធឱ្យរៀបចំយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំងដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចអាចចូលមកលេងក្នុងប្រទេសកម្ពុជាឡើងវិញបាន។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ផ្តើមចេញពីការបើកសាលារៀនឡើងវិញបន្ទាប់មកគឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី២គឺបើកទទួលទេសចរណ៍វ៉ាក់សាំង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក