ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សូមមានការប្រុងប្រយ័ត្ន! ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន

ភ្នំពេញ ៖​ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ នេះបើតាមការបង្ហោះក្នុងទំព័រហ្វេសបុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានណែនាំថា ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងទៀតថា ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។ 

ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ ដូច្នេះជនខិលខូចអាចតាមដានលោកអ្នកបានដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។ ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូចមានឱកាសច្រើនដើម្បីឱ្យទូរសព្ទរបស់គេអាចនៅជិតឧបករណ៍នេះបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក