ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយត្រូវបានបញ្ជួនទៅគណៈកម្មការជំនាញសភាពិនិត្យ

ភ្នំពេញ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលមាន«សញ្ជាតិខ្មែរតែមួយគត់»ត្រូវបានគណៈអចិន្ត្រៃយ៍សភាអនុម័តយល់ព្រមហើយនៅថ្ងៃនេះ និងបានបញ្ជូនទៅគណៈកម្មការនីតិកម្មរដ្ឋសភាពិនិត្យសិក្សា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែតុលានេះ រដ្ឋសភាឱ្យដឹងថាក្រោយពីបានប្រជុំអនុម័តរួច សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានបញ្ជូនពីគណៈរដ្ឋមន្ត្រីរួចរាល់នៅព្រឹកនេះ។ គណៈកម្មាធិការអចិន្ត្រៃយ៍សភាបានសម្រេចប្រគល់ឱ្យគណៈកម្មការនីតិកម្ម និងយុត្ដិធម៌នៃរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាជាតិលោក ឡេង ប៉េងឡុង បានប្រាប់ EAC News កាលពីម្សិលមិញថាគណៈកម្មការនីតិកម្ម និងយុត្តិធម៌មានពេលតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះក្នុងការពិនិត្យនិងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សភាវិញ។ លោករំពឹងថាច្បាប់នេះអាចនឹងត្រូវប្រជុំអនុម័តក្នុងសម័យប្រជុំពេញអង្គសភានៅចុងខែនេះ។

កាលពីថ្ងៃទី១១ ខែតុលា ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានរាជានុញ្ញាតឱ្យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តដំណើរការធ្វើវិសោធនកម្មសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលត្រូវមានសញ្ជាតិខ្មែរតែមួយ បន្ទាប់ពីព្រះអង្គទទួលបានការទូលថ្វាយពីក្រុមប្រឹក្សាធម្មនុញ្ញដែលប្រកាសថាច្បាប់នេះអាចធ្វើទៅបាន។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះជាការផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងការធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក