ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការខេត្តកំពតគ្រោងរៀបចំកម្មវិធីជួបពលរដ្ឋតាមមូលដ្ឋានដើម្បីទទួលយោបល់ពលរដ្ឋលើការងាររបស់មន្ត្រីក្នុងឃុំសង្កាត់

កំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ នឹងរៀបចំកម្មវិធីចុះមូលដ្ឋានឃុំសង្កាត់ក្នុងខេត្តដើម្បីជួប និងទទួលយោបល់ពីពលរដ្ឋលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់អាជ្ញាធរ។

ក្នុងហ្វេសបុកផេករបស់ស្នងការនគរបាលខេត្តកំពតបានបង្ហោះនៅព្រឹកនេះថា ស្នងការនគរបាលខេត្តកំពតនឹងរៀបចំកម្មវិធីចុះជួប ប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។

ស្នងការដ្ឋាននគរបាលខេត្តព្រមានថា មេប៉ុស្តិ៍ណាដែលមិនអាចធ្វើឱ្យពលរដ្ឋគាំទ្របានទេនោះនឹងត្រូវយកអ្នកផ្សេងមកជំនួស។

ស្នងការដ្ឋាននគរបាលខេត្តបានសរសេរថា៖ «ក្នុងករណីលោកមេប៉ុស្តិ៍មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស»។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ EAC News ថាមូលហេតុដែលលោករៀបចំកម្មវិធីនេះឡើងគឺដើម្បីដឹងព័ត៌មានដោយផ្ទាល់ពីពលរដ្ឋលើការគ្រប់គ្រងរបស់មេប៉ុស្តិ៍នីមួយៗក្នុងខេត្ត និងជំរុញឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែមានប្រសិទ្ធិភាពខ្លាំងបន្ថែមទៀត។

លោកបន្ថែមថា៖ «កន្លងមកជាបទពិសោធន៍យើងឃើញថាមេប៉ុស្តិ៍មួយចំនួនគាត់មានការលាក់លៀមជាមួយយើង ទាក់ទងនឹងព័ត៌មានដែលយើងទទួលបានថាមានការលេងល្បែងស៊ីសង មានការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានអីហ្នឹងដូចជាមានការលាក់លៀម។ អញ្ចឹងយើងចុះធ្វើការនេះផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីសួរនាំពីប្រជាពលរដ្ឋផ្ទាល់។ អញ្ចឹងករណីដែលចុះទៅនេះ បើសិនជាខ្ញុំឃើញថាមេប៉ុស្តិ៍គាត់អនុវត្តន៍មិនត្រឹមត្រូវតាមគោលនយោបាយទេ ធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់គាត់គ្រប់គ្រងយើងនឹងមានវិធានការ»។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ប្រាប់ EAC News ថាវាជារឿងល្អមួយដែលជំរុញឱ្យការអនុវត្តន៍គោលនយោបាយភូមិមានសុវត្ថិភាពទទួលបានប្រសិទ្ធភាពខ្ពស់ ខណៈតាមការសង្កេតរបស់លោកលើការអនុវត្តន៍ការងាររបស់មេប៉ុស្តិ៍មួយចំនួនក្នុងខេត្តហាក់មានការយឺតយ៉ាវធ្វើឱ្យពលរដ្ឋមានការមិនសប្បាយចិត្តមួយចំនួន។

លោកថា៖ «វាជារឿងល្អមួយដែលស្នងការខេត្តមានវិធានការបែបនេះ» ។

ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពតកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីបំណងរបស់សម្ដេចក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីធ្វើឱ្យមូលដ្ឋានកាន់តែមានសុវត្ថិភាព ហើយរដ្ឋាភិបាលទទួលបានការទុកចិត្តពីពលរដ្ឋបន្ថែមទៀតក្នុងការដឹកនាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក