ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ នៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកវីដ-១៩ ចំនួន២លើក ចប់រួចរាល់។

លិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ក៏អាចប្រើបានដែរ ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តព្រះសីហនុថា ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀតត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក