ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករកម្ពុជា ៦នាក់តេស្តវិជ្ជមានកូវីដ-១៩ នៅបារ៉ែន

បារ៉ែន៖ បើតាមប្រភពដែល EAC News ទទួលបាននៅថ្ងៃ១៤ ខែតុលានេះ មានកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាចំនួន ៦រូបបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ កំឡុងការប្រកួតបាល់ទាត់វគ្គជម្រុះ AFC Asian Cup ២០២៣ Qualifier ទល់នឹងកោះហ្គាំ។

កីឡាករទាំង ៦នាក់ដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ខាងលើរួមមាន ប្រធានក្រុម គួច សុកុម្ភៈ, សារ៉េត គ្រីយ៉ា, សឿយ វិសាល, ចាន់ វឌ្ឍនាកា, កែវ សុខសិលា និង អ៊ាន ពិសី។ បើតាមព័ត៌មានដែលទទួលបាន ពួកគេទាំង ៦នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នេះមុនការប្រកួតទល់នឹងកោះហ្គាំ ទើបធ្វើឱ្យកីឡាករទាំង ៦នាក់ត្រូវអវត្តមាននៅជើងទី២ ដែលកម្ពុជា ឈ្នះហ្គាំក្នុងលទ្ធផល ២-១។ សរុបលទ្ធផលទាំង ២ជើងកម្ពុជាឈ្នះកោះហ្គាំ ៣-១ និងបានឡើងទៅកាន់ជុំទី៣ នៃការប្រកួតជម្រុះ AFC Asian Cup ២០២៣។

គួរឱ្យដឹងដែរថា ក្រោយចប់បេសកកម្មនេះកីឡាករក្រុមធំចំនួន ១៣នាក់ត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈយុវជនអាយុក្រោម ២៣ឆ្នាំដែលនៅសេសសល់ នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតវគ្គជម្រុះ AFC U-23 Asian Cup ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ បើតាមប្រភពពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពរបស់កីឡាករទាំង ៦នាក់មានសុខភាពល្អធម្មតា និងកំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបារ៉ែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក