ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តត្បូងឃ្មុំចេញវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ទីតាំងក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវី-១៩

ខេត្តត្បូងឃ្មុំ ៖ កន្លងមករដ្ឋបាលខេត្តត្បូងឃ្មុំបានដាក់ចេញនូវវិធានការរដ្ឋបាល រួមនឹងវិធានការបិទខ្ទប់ទីតាំង មួយចំនួនដែលរកឃើញករណ៍វិជ្ជមានកូវីដ-១៩ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។

ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងខេត្តត្បូងឃ្មុំ និងដើម្បីបន្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំបន្តដាក់ចេញវិធានការរដ្ឋបាលចាំបាច់មួយចំនួននិងបានធ្វើការណែនាំដល់លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ គណៈបញ្ហាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ - អង្គភាព ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរដ្ឋបាលចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

នេះបើតាមសេចក្ដីណែនាំរដ្ឋបាលខេត្តត្បូងឃ្មុំស្តីពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ទីតាំងក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ចំពោះប្រជាពលរដ្ឋដែលចូលមកខេត្តត្បូងឃ្មុំ ក្នុងករណីមានរោគសញ្ញាសង្ស័យត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ និងអាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័កហូតដល់ចេញលទ្ធផលធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក