ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបញ្ជាឲ្យបញ្ឈប់ការបំផ្លាញសំណង់បេតិកភ័ណ្ឌ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យបញ្ឈប់ការកែប្រែរូបរាងខាងក្រៅ ឬវាយកំទេច ឬបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដោយថាដើម្បីការពារសំណង់ទាំងអស់នេះឲ្យបានគង់វង្ស។

ក្នុងសារាចរចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនើបកម្មទីក្រុងបានបណ្ដាលឲ្យមានការវាយបំផ្លាញធ្វើឱ្យខូចខាតទៅលើសំណង់បេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុងតាមបណ្ដារាជធានី-ខេត្ដដែលជាបេតិកភណ្ឌជាតិដ៏មានតម្លៃ។

ក្នុងន័យនេះសម្ដេចបានណែនាំឲ្យបញ្ឈប់ការកែប្រែការផ្លាស់ប្ដូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចសោភ័ណភាពសំណង់ក្នុងតំបន់បេតិកភណ្ឌទីក្រុង និងបញ្ជាឲ្យទប់ស្កាត់ការវាយកំទេច ឬបំផ្លិចបំផ្លាញសំណង់វប្បធម៌ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អាគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស។

សម្ដេចតេជោបានលើកឡើងថា៖ «ការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព» ។

បើតាមសារាចរណែនាំរបស់សម្ដេចតេជោ ការជួសជុល ការកែប្រែ ការវាយកម្ទេច ទៅលើសំណង់អគារបេតិកភណ្ឌ គឺត្រូវសុំការពិនិត្យនិងអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិនទើបអាចធ្វើការកែប្រែលើសំណង់នោះបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក