ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

TOP NEWS : (Video) សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន និងបញ្ជាឲ្យអភិបាលខេត្តកែសម្រួលសេចក្តីសម្រេចឡើងវិញបន្ទាន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសារសម្លេងបានណែនាំដល់អភិបាលរាជធានី-ខេត្ត ដែលបានដាក់វិធានចំពោះប្រជាពលរដ្ឋត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ពេលចេញ-ចូលទៅកាន់ខេត្តក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវប្រញាប់កែសម្រួលឡើងវិញជាបន្ទាន់ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានចាត់ទុកថាការសម្រេចអនុវត្តវិធានការបែបនេះមិនខុសពីការបិទប្រទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅក៏ដូចជការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉ះ។ ក្នុងពេលបិទបញ្ចប់នេះ រាជរដ្ឋាភិបាលក៏បានផ្ដល់អំណាចទៅឲ្យអភិបាលខេត្ត រាជធានី ដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្ដែង។ ប៉ុន្តែខ្ញុំបែរជាពិនិត្យឃើញថានៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវចិត្តត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបន្តទៀតថា "យើងត្រូវបន្តគ្រប់គ្រងនិងការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានិភ័យអាចនឹងមាន covid-១៩ ដើម្បីយកទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តអ្វីនោះទេ។ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែលយើងសូមឲ្យ ឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ"។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា "ខ្ញុំនិយាយនេះមិនមែនសំដៅមិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាកនិងនាំទៅដល់ការធ្វើទៅដល់ការធ្វើចត្តាឡីស័ក ដែលជៀសវាងមិនបាននោះទេ ក៏ប៉ុន្តែការធ្វើនេះគឺសំដៅដើម្បីឲ្យកែសម្រួលសេចក្តីសម្រេចដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានបើមិនដូច្នោះទេគ្រប់ខេត្តនីមួយៗ ដាក់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ វាមិនខុសពីការចែកកម្ពុជាទៅជា២៥ប្រទេស ឆ្លងពីខេត្តមួយចូលខេត្តមួយ ចេញពីខេត្តហ្នឹងចូលមកខេត្តហ្នឹងវិញធ្វើចត្តាឡីស័ក បើដូច្នោះតែយើងរស់របៀបម៉េច៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក