ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងថាស្ថានភាពទឹកអាចគ្រប់គ្រងបាន ខណៈទឹកស្ទឹងកំពុងកើនឡើងយ៉ាងគំហុក

បាត់ដំបង៖ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងថាស្ថានភាពទឹកក្នុងខេត្តអាចគ្រប់គ្រងបានមិនអាចបង្កជាទឹកជំនន់នោះទេ ខណៈកម្រិតទឹកស្ទឹងក្នុងខេត្តកើនឡើងជាខ្លាំង។

ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ែកខាងលើនៃស្រុកសំឡូត បានធ្វើអោយទឹកស្ទឹងសង្កែខេត្តបាត់ដំបងបានហក់ឡើងយ៉ាងគំហុកគិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះមានកម្ពស់ ១២,៧ម៉ែត្រ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបញ្ជាក់ថាស្ថានភាពជំនន់ទឹកស្ទឹងសង្កែដំណាក់កាលចុងក្រោយនេះមិនមានបញ្ហាគួរឲ្យគាត់សម្គាល់នោះទេ ដោយសារទឹកភ្លៀងបានធ្លាក់កាលពីកន្លងមកនេះត្រឹមតែផ្នែកមួយប៉ុណ្ណោះនៃតំបន់ប៉ែកខាងលើក្នុងស្រុកសំឡូត ទើបបណ្តាលឲ្យមានទឹកហូរធ្លាក់ចុះមកផ្នែកខាងក្រោមឆ្លងកាត់ស្ទឹងសង្កែ និងមានកម្ពស់ខ្ពស់ហើយបន្តហូរទៅខាងក្រោមបឹងទន្លេសាប។

បើតាមលោក ផលគុណ បើទោះបីជាប្រទេសកម្ពុជារងការប៉ះពាល់ដោយឥទ្ធិពលសម្ពាធទាបយ៉ាងណាក្តីក៏ស្ថានភាពទឹកជំនន់នេះមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ ព្រោះភូមិសាស្ត្រខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រ សំណង់ស្តុកទឹកធំៗច្រើន អាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ទ្រង់ទ្រាយធំបានមួយភាគ ហើយកម្ពស់ទឹកស្ទឹងសង្កែនឹងស្រកចុះឆាប់ៗក្នុងករណីមេឃរាំងភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក