ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស ១២នាក់ពាក់ព័ន្ធនឹងការរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

បាត់ដំបង៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១កន្លែងក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនមនុស្សបាន ១២នាក់ និងគ្រឿងញៀនបានជាង ២គីឡូក្រាម។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការឃាត់ខ្លួនមនុស្សទាំង ១២នាក់ខាងលើធ្វើឡើងកាលពីម៉ោងប្រមាណ ២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចរ៉ាជង្រុក ស្ថិតក្នុងក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចឱ្យដឹងបន្ថែមថា មនុស្សទាំង ១២នាក់នោះមានអាយុពី២០ ដល់៤៩ឆ្នាំ ក្នុងនោះស្ត្រីម្នាក់ផងដែរ និងបានចាប់យកវត្ថុតាង រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម (ទាំងសម្បក) និងទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនសាកសួរជនសង័្សយនិងវត្ថុតាងខាងលើ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក