ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពលករជាង ១០០នាក់បំរុងឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១៣០នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅក្មុងប្រទេសថៃដោយខុសច្បាប់កាលពីព្រឹកម្សិលមិញ។

មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី ឱ្យដឹងថា កម្លាំងនគរបាលព្រំដែនបានសហការជាមួយនគរបាលស្រុកកំរៀង កាលពីព្រឹកថ្ងៃទី១២ ខែតុលា ម្សិលមិញបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១៣០នាក់ ក្នុងនោះមានស្រី្តចំនួន ៥២នាក់ និងកុមារចំនួន ១៣នាក់ ខណៈដែលពួកគេប៉ុនប៉ងលបលួចឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំង ១៣០នាក់ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនពួកគាត់ប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកកំរៀង ដើម្បីស្រាវជ្រាវស្វែងរកមូលហេតុ និងស្វែងរកប្រភពមេខ្យល់ដែលជាអ្នកដឹកនាំប្រជាពលរដ្ឋលបលួចឆ្លងដែននេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក