ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: រកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១៨១នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ឯអ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ១៨១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ចំនួន៤០នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញ អវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ 

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ១៤០ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់ក្នុងខេត្តកណ្តាល ៣នាក់, ខេត្តក្រចេះ ១នាក់, ខេត្តព្រះវិហារ ១នាក់, ខេត្តសៀមរាប ៤នាក់, ខេត្តតាកែវ ១នាក់, ព្រះសីហនុ ៨នាក់, ខេត្តព្រៃវែង ៦នាក់ និងខេត្តស្វាយរៀង ១៤នាក់ក៏ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែលថា ក្នុងចំណោមមនុស្សចំនួន ១៨១នាក់ ក៏មានមនុស្សចំនួន៣នាក់ មកពីក្រៅប្រទេស រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះមកពីអាមេរិកម្នាក់ មកពីប្រទេសឥណ្ឌាម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ 

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ១៦០នាក់, អ្នកជាសះស្បើយចំនួន ២ ២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេងពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក