លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អតីតរដ្ឋមន្រ្តីវេណេហ្សូអេឡា ស្លាប់ក្នុងពន្ធនាគារដោយសារកូវីដ-១៩

វេណេហ្សូអេឡា៖ អតីតរដ្ឋមន្រ្តីការពារជាតិចូលនិវត្តន៍ លោកឧត្តមសេនីយ៍ Raul Baduel ដែលត្រូវបានចោទប្រកាន់ នឹងជាប់ពន្ធនាគារដោយសារការចោទប្រកាន់ពីបក្សប្រឆាំង បានទទួលមរណភាពក្នុងពន្ធនាគារដោយសារបញ្ហាជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់មេធាវីផ្ទាល់របស់លោកម្សិលមិញនេះ។

លោក Raul Baduel ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារតាំងពីឆ្នាំ២០០៩ ដោយរងការចោទប្រកាន់ពីអំពើពុករលួយ ក្រោយពេលលោកធ្លាក់ពីតំណែងក្រោយការចាញ់ឆ្នោតរបស់គណបក្សសង្គមនិយម។​ ក្រោយមកលោកត្រូវបានជាប់បំរាមឃុំខ្លួននៅក្នុងផ្ទះ មុននឹងត្រូវបានបញ្ជូនទៅពន្ធនាគារសាជាថ្មីម្តងទៀតនៅឆ្នាំ២០១៧ ដោយរងការចោទប្រកាន់ពីបទឃុបឃិតទល់នឹងរដ្ឋាភិបាល។

លោក Tarek Saab មេធាវីតំណាងរបស់លោក Raul Baduel ថ្លែងថា៖ "យើងសោកស្តាយចំពោះការស្លាប់របស់ Raul Isaias Baduel ដោយសារជំងឺខ្សោយបេះដូង-និងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូវីដ-១៩ ទោះបីជាលោកបានទទួលការថែទាំសុខភាពដិតដល់ ព្រមទាំងបានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចរាល់ក៏ដោយ"។ យ៉ាងណាមិញ មេធាវីខាងលើមិនបានបញ្ជាក់ឡើយថា មរណភាពរបស់លោកកើតឡើងពេលបញ្ជូនមកដល់មន្ទីរពេទ្យ ឬស្លាប់នៅក្នុងពន្ធនាគារនោះទេ។ 

ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសវេណេហ្សូអេឡាបានដាក់បន្ទុកនៃការទទួលខុសត្រូវលើរដ្ឋាភិបាលចំពោះមរណភាពនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក