ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលគុយបា ច្រានចោលសំណើរធ្វើបាតុកម្មរបស់ក្រុមប្រឆាំង

អន្តរជាតិ៖ រដ្ឋាភិបាលគុយបានៅថ្ងៃអង្គារម្សិលមិញនេះ បានច្រានចោលនូវសំណើររបស់ក្រុមប្រឆាំងដើម្បីសុំការអនុញ្ញាតរៀបចំការតវ៉ា និងបាតុកម្មមួយនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ដោយបានអះអាងថាក្រុមនេះស្ថិតនៅក្រោមការគ្របប់គ្រងពីសហរដ្ឋអាមេរិក ព្រមទាំងមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលនាពេលបច្ចុប្បន្នផងដែរ។

គម្រោងនៃការស្នើធ្វើបាតុកម្មនេះបានស្នើទៅកាន់រដ្ឋាភិបាល បន្ទាប់ពីមាននូវការផ្ទុះឡើងការតវ៉ាធំបំផុតមិនធ្លាប់មានរយៈពេលវែងចាប់តាំងពីថ្ងៃទី១១ ខែកក្កដាមកដល់បច្ចុប្បន្ន ដែលកើតមានឡើងនូវទីក្រុងជាង ៥០ ជុំវិញប្រទេសគុយបា។

អ្នកនាំពាក្យរដ្ឋាភិបាលគុយបាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលបានអះអាងថា៖ “អ្នកផ្សព្វផ្សាយ និងអ្នកតំណាងជាសាធារណៈរបស់ពួកគេ (ក្រុមបាតុករ) ដែលមួយចំនួនមានទំនាក់ទំនងជាក្រុមបណ្តាញវិទ្ធង្សនា និងមួយចំនួនទៀតមានកញ្ចប់ថវិកាទ្រទ្រង់ដោយរដ្ឋាភិបាលអាមេរិក មានគោលដៅច្បាស់លាស់ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងប្រព័ន្ធនយោបាយរបស់គុយបានាពេលបច្ចុប្បន្ន”។

ក្រុមអ្នកស្នើសុំមានបំណងចង់រៀបចំបាតុកម្មទ្រង់ទ្រាយធំនៃលើកោះចំនួន ៦ នៃខេត្តចំនួន ១៥ ជាការតវ៉ាទ្រង់ទ្រាយធំ និងក្នុងគោលបំណងផ្លាស់ប្តូររដ្ឋាភិបាល។ យ៉ាងណាក្តី រដ្ឋាភិបាលកុម្មុយនីស្តនៃប្រទេសគុយបាបានបញ្ជាក់ថា ហេតុការណ៍នេះនឹងក្លាយទៅជាហេតុផលមិនសមស្របមួយ និងជា ”ការបង្កហេតុ” ដោយបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៩កន្លងទៅបានចែងថា ប្រព័ន្ធសង្គមនិយមនៃរដ្ឋាភិបាលបច្ចុប្បន្ន ជាប្រព័ន្ធនយោបាយដែល “មិនអាចដកហូតបាន”។ ផ្ទុយពីនេះ ក្រុមបាតុករបានចង្អុលបង្ហាញទៅលើមាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញដែលបានចែងការពារសិទ្ធិជួបជុំ តវ៉ា ក្នុងគោលបំណងស្របច្បាប់ និងដោយសន្តិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក