BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៧២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៥ករណី ខណៈអ្នកជំងឺ ៤៩៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៥,៦០៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៥៥៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៩,២៩៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,២៦១ករណី៕