ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាជំរុញដល់ចលនាមិនចូលបក្សសម្ព័ន្ធប្រឆាំងនឹងនយោបាយរើសអើងជាតិសាសន៍

ស៊ែប៊ី៖ កម្ពុជាជំរុញដល់ចលនាប្រទេសមិនចូលបក្សសម្ព័ន្ធមានការប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ដើម្បីបង្ហាញពីការរួបរួមគ្នារក្សាសណ្ឋាប់ធ្នាប់ពិភពលោក និងបញ្ជៀសនូវសង្គ្រាម។

រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ បានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃទី១២ ខែតុលា មិ្សលមិញថា ការបែងចែកជាតិសាសន៍បានបង្កើតឱ្យមានការបង្កើតសម្ព័ន្ធមិត្តចេញពីរបៀបវារៈភូមិសាស្ត្រនយោបាយ ធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលំហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។

លោកបន្ថែមថា៖ «ជាអកុសល បញ្ហាប្រឈមដែលយើងបានជួបប្រទះកាលពី៦០ឆ្នាំមុន នៅតែបន្តទាក់ទិនមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកំដៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោកកំពុងក្លាយជាការពិត» ។

លោកជំរុញដល់ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវមានការប្តេជ្ញាចិត្តអនុវត្តតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងហ៊ានបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍។

ចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ក្នុងកំឡុងពេលសង្រ្គាមត្រជាក់ដែលផ្តួចផ្តើមគំនិតដោយប្រធានាធិបតីយូហ្គោស្លាវី លោក Josip Broz Tito ក្នុងនាមជាអង្គការមិនស្វែងរកការសម្របសម្រួលជាផ្លូវការជាមួយសហរដ្ឋអាមេរិក ឬសហភាពសូវៀត ប៉ុន្តែស្វែងរកឯករាជ្យនិងអព្យាក្រឹត្យ។ គំនិតជាមូលដ្ឋានសម្រាប់ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធមានដើមកំណើតនៅឆ្នាំ១៩៥៥ ក្នុងកំឡុងពេលពិភាក្សាដែលបានធ្វើឡើងនៅក្នុងសន្និសីទអាស៊ី-អាហ្វ្រិក បានដុង ដែលបានប្រារព្ធឡើងនៅប្រទេសឥណ្ឌូនេស៊ី។ គិតរហូតមកដល់ពេលនេះចលនាប្រទេសមិនចូលបក្សសម្ព័ន្ធមានសមាជិកចំនួន ១២០ប្រទេសជាសមាជិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក