រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ផ្សាររដ្ឋក្នុងរាជធានីភ្នំពេញមិនទាន់អនុញ្ញាតឱ្យដំណើរវិញទេ

(ភ្នំពេញ)៖ ផ្សាររបស់រដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅបន្តបិទដោយមិនមានពេលកំណត់។ វិធានការបន្តបិទផ្សារនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក កើត ឆែ លើកឡើងថា ផ្សាររបស់រដ្ឋដែលបានផ្អាកសកម្មភាពជាបណ្តោះអាសន្នជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី០៤ ខែមេសា រហូតដល់ពេលនេះ គឺមិនទាន់បើកដំណើរការឡើងវិញទេ។

លោក កើត ឆែ បានបន្តទៀតថា នៅពេលកន្លងមកនេះសូម្បីតែអ្នកលក់ដូរនៅជុំវិញពេទ្យលោកសង្ឃ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ) និង អ្នកលក់ដូរនៅពេទ្យកាល់ម៉ែត្រក៏ឆ្លងកូវីដ-១៩ដែរ ។ ក្នុងនោះ អ្នកផ្សារនៅច្បារអំពៅក៏បានឆ្លងកូវីដច្រើននាក់នៅពេលទៅធ្វើតេស្តទើបដឹង ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ថានៅពេល ស្ថានភាពធូរស្បើយទើបយើងពិចារណាបើកដំណើរការផ្សារក្នុងរាជធានីភ្នំពេញឡើងវិញ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក