ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាមនុស្សម្នាក់ដែលចង់ធ្វើនាយករដ្ឋមន្ត្រីតែបាត់ឱកាសទៅវិញដោយសារការធ្វើនយោបាយបំផ្លាញខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មនុស្សម្នាក់ដែលតែងតែចង់បានតំណែងជានាយករដ្ឋមន្ត្រីពីសម្ដេចជាង២០ឆ្នាំមកហើយ មិនអាចទទួលបាននោះគឺដោយសារតែគេប្រើនយោបាយបំផ្លាញតែខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅការផុសមួយនៅលើហ្វេសបុកថា តាមល្បឿនមិនយូរនោះទេវិសោធនកម្មដែលកំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់នោះនឹងត្រូវបានសភាពិភាក្សា ខណៈសម្ដេចបញ្ជាក់ថាអ្នកមានសញ្ជាតិ២ ឬច្រើននៅតែអាចធ្វើការដើម្បីបម្រើរាជរដ្ឋាភិបាលលើកលែងតែតំណែងទាំង៤ខាងលើនេះ។

សម្ដេចបញ្ជាក់បន្ថែមថា ដោយមិនបញ្ចេញឈ្មោះតែហាក់សំដៅលើទណ្ឌិតរត់ចោលស្រុកមានសញ្ជាតិបារាំង សម រង្ស៊ី ថាបុគ្គលនេះមិនអាចទទួលបានតំណែងជានាយករដ្ឋមន្ត្រីបានដោយសារតែសកម្មភាពរបស់ខ្លួនឯង ជាពិសេសគឺសកម្មភាពចុងក្រោយនេះតែម្ដង។

សម្ដេចបានសរសេរថា៖ «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេស ចុងក្រោយនេះគឺក្បាច់ Good bye prime minister» ។

មានផលគឺមកពីមានហេតុដែលធ្វើឱ្យមានការកំណត់យកថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយគត់នេះ។

កាលពីថ្ងៃទី៥ ខែតុលា ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បានធ្វើលិខិតមួយអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបបោះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដោយបានយកព័ត៌មានមិនពិតចោទ សម្ដេចតេជោ ថាបានទិញសញ្ជាតិប្រទេស Cyprus បំរុងចាកចេញពីកម្ពុជា។

កូនប្រុសរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាសមាជិកសភាជាតិគឺលោក ហ៊ុន ម៉ានី ថា សម្ដេចតេជោ មានការយោគយល់ខ្ពស់ដល់ឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេសទោះក្នុងហេតុផលណាដើម្បីបានវិលត្រឡប់និងចូលរួមក្នុងការអភិវឌ្ឍជាតិដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ តែដោយសារចរន្តនយោបាយបានរុញច្រានទើបធ្វើឱ្យ សម្ដេចតេជោ សម្រេចបែបនេះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ថាការធ្វើនយោបាយរបស់លោក សម រង្ស៊ី ជាការធ្វើនយោបាយដោយប្រើប្រាស់កំហឹង ភាពក្រីក្រ និងការលំបាកប្រជាពលរដ្ឋ ហើយយុទ្ធសាស្ត្រដែលដាក់ចេញគឺអន់ថយជាគូរបដិបក្ខដែលធ្វើឱ្យជះផលអវិជ្ជមានមកខ្លួនវិញជានិច្ច។

លោកបណ្ឌិត គិន ភា បាន ឱ្យ ជាឧទាហរណ៍ថា យុទ្ធសាស្ត្រកំហឹងនិងអន់ថយរបស់លោក សម រង្ស៊ី ក្នុងឆ្នាំ២០០៦ដែលបានរួមគ្នាជាមួយបក្សប្រជាជនកែប្រែរដ្ឋធម្មនុញ្ញពី២/៣ មក៥០%បូក១ ធ្វើឱ្យបក្សហ្វ៊ុនស៊ិនប៉ិចចុះខ្សោយហើយបានជួយដល់បក្សកាន់អំណាចកាន់តែរឹងមាំមកដល់សព្វថ្ងៃ។ យុទ្ធសាស្ត្រអន់ថយមួយទៀត គឺការធ្វើដំណើរមាតុភូមិនិវត្តន៍ក្នុងឆ្នាំ២០១៩ ដែលបានបង្កបញ្ហាដល់អ្នកដើរតាមរាប់រយនាក់ដោយគ្មានដំណោះស្រាយ ហើយយុទ្ធសាស្ត្រអន់ថយចុងក្រោយគឺការប្រើរឿងមិនពិតមកលាបពណ៌សម្ដេចតេជោដែលជាលទ្ធផលគឺការបញ្ជាក់របស់សម្ដេចតេជោតាមរយៈវិសោធនកម្មរដ្ឋធម្មនុញ្ញតែម្ដង។

លោកបណ្ឌិត គិន ភា យល់ថាការធ្វើនយោបាយរបស់លោក សម រង្ស៊ី កាន់តែអស់ផ្លូវដើរស្របពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍។

លោកថា៖ « ជាអ្នកនយោបាយយកឈាមប្រជាពលរដ្ឋយកកំហឹងប្រជាពលរដ្ឋជាដើមទុន ជាអ្នកនយោបាយដែលគ្មានគោលជំហរ គ្មានយុទ្ធសាស្ត្រផ្ទាល់ខ្លួនទេ គឺពឹងតែទៅលើចំណុចខ្សោយរបស់បក្សកាន់អំណាចទៅលើ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពឹងតែទៅលើការខឹងសម្បារបស់ប្រជាពលរដ្ឋ។ ការធ្វើនយោបាយបែបនេះនៅពេលដែលគណបក្សកាន់អំណាចនិងរដ្ឋាភិបាល ធ្វើកាន់តែល្អគាត់កាន់តែអស់ដើមទុនរកស៊ីហើយ » ។

វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលចំនួន៤នាក់គឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន«សញ្ជាតិខ្មែរតែមួយគត់» ត្រូវបានសភាទទួលយកហើយនិងគ្រោងប្រជុំពេញអង្គអនុម័តនៅចុងខែនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក