ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវជនបទជាង៤៣៧គីឡូម៉ែត្រក្នុងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ពីទឹកជំនន់

បន្ទាយមានជ័យ៖ ផ្លូវជនបទក្នុងខេត្តបន្ទាយមានជ័យប្រមាណ៤៣៧គីឡូម៉ែត្ររងផលប៉ះពាល់ពីទឹកជំនន់ ក្នុងនោះជាង៦៦គីឡូម៉ែត្ររងការបំផ្លិចបំផ្លាញ និងជិត២គីឡូម៉ែត្រខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបាន។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យលោក ជា យុទ្ធារុណ មានប្រសាសន៍ថាស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ២០២១នេះបានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះជើងទេឬតួផ្លូវប្រវែង ៦៦,១១០ម៉ែត្រ ហូដាច់តួផ្លូវមិនអាចធ្វើដំណើរបានចំនួន១៦ខ្សែ ប្រវែង១,៩៥០ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទចំនួន៣កន្លែង អណ្ដូងស្នប់លិចទឹក ១,៣៥៨អណ្ដូង បង្គន់អនាម័យគ្រួសារ លិចទឹកសរុបចំនួន ៧,៤៥០បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន ២៥៣បង្គន់។

លោកបន្ថែមថាការខូចខាតនេះបើធៀបទៅនឹងការខូចខាតក្នុងឆ្នាំ២០២០ វាមានទំហំនៃការខូតខាតតិចជាងខណៈក្នុងឆ្នាំ២០២០ ផ្លូវជនបទក្នុងខេត្តរងផលប៉ះពាល់ទឹកជំនន់សរុបចំនួន៦៨ខ្សែ ដែលមានប្រវែង ៧៦៤ ០០០ម៉ែត្រ។

ស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងបានបំផ្លាញនូវផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន។

យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២១ ជំនន់ក្នុងខេត្តបន្ទាយមានជ័យបានប៉ះពាល់ ៦ក្រុង-ស្រុក ប៉ះពាល់ប្រជាជនជិត២ម៉ឺនគ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ១១៥០គ្រួសារ។

លើសពីនេះ ទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវក្នុងខេត្តជាង ២ម៉ឺន៥ពាន់ហិចតា ដំឡូងជាង២០០ហិចតា ដំណាំគូបផ្សំជិត៨០ហិចតា និងប៉ះពាល់ដល់សាលារៀន២២កន្លែង វត្តអារាម៩កន្លែងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក