ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន រស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ មុនទៅឥណ្ឌូនេស៉ីនិងក្រោយត្រឡប់មកវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថានេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព។
តាមរយៈការសរសេរលើទំព័រហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ»។

សម្តេចបានបន្តថា «មុនទៅឥណ្ឌូនេស៉ីនិងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត ៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព»។

សូមបញ្ជាក់ថា ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចាប់តាំងពីកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ពោលក្រោយពេលសម្តេចតេជោអញ្ជើញត្រឡប់មកពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក