ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ផ្លាស់ប្តូរវេន នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលកោះពេជ្រ
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ (ក្រុមទី១ ជួរមុខ) បានដល់វេនក្នុងការផ្លាស់ប្តូរហើយ (ក្រុមទី២) ក្រុមគ្រូពេទ្យជួរមុខបានចូលមកជំនួសដើម្បីបន្តការមើលថែរ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ។ នេះបើតាមការបង្ហោះក្នុងទំព័រហ្វេសបុកក្រុមគ្រូពេទ្យសម្ដេចតេជោនៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។
ជាមួយគ្នានោះ ក្រោយពីក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានបញ្ចប់បេសកម្មក្នុងថ្ងៃនេះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានបានចុះមកសួរសុខទុក្ខក្រុមគ្រូពេទ្យទាំងយប់ផងដែរ៕
Credit : ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១