ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃត្រៀមបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសដោយលើកលែងការធ្វើចត្តាឡីស័ក

ថៃ៖ រដ្ឋាភិបាលថៃ នឹងលើកលែងលក្ខខណ្ឌវិធានចត្តាឡីស័ករបស់ខ្លួន ចំពោះជនបរទេសទាំងឡាយណាដែលបានទទូលវ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរចូលមកកាន់ប្រទេសថៃតាមផ្លូវអាកាសចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា តាមរយៈបណ្តាញផ្សព្វផ្សាយក្នុងប្រទេសថៃនៅថ្ងៃចន្ទម្សិលមិញនេះ។

លោកប្រាយុទ្ធថ្លែងថា៖ “ថ្ងៃនេះ! ខ្ញុំបានបញ្ជាឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ រួមជាមួយក្រសួងសុខភាពសាធារណៈ រួមគ្នាប្រជុំពិចារណាសម្រេចនៅក្នុងសប្តាហ៍ខាងមុខ។ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាតទៅ ប្រទេសថៃនឹងចាប់ផ្តើមបើកប្រទេសឡើងវិញ ដោយមិនតម្រូវឱ្យជនបរទេសធ្វើចត្តាឡីស័កឡើយ ប៉ុន្តែលក្ខខណ្ឌនេះអនុវត្តចំពោះជនបរទេសទាំងឡាយណាដែលបានចាក់វ៉ាក់សាំងរួចរាល់ និងធ្វើការចូលមកកាន់ប្រទេសថៃតាមផ្លូវអាកាស ពីប្រទេសដែលស្ថិតក្នុងបញ្ជីហានិភ័យកូវីដ-១៩ កម្រិតទាប"

បើតាមការឱ្យដឹងជំហានដំបូងពីលោកនាយករដ្ឋមន្រ្តីថៃ យ៉ាងហោចណាស់ ១០ប្រទេសស្ថិតក្នុងបញ្ជីនៃប្រទេសស្ថិតក្នុងហានិភ័យទាបរបស់រដ្ឋាភិបាលថៃ ដែលរួមមានដូចជាចិន, អាល្លឺម៉ង់, សិង្ហបុរី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ខណៈប្រទេសនានាផ្សេងទៀតនឹងត្រូវពិចារណាដាក់បញ្ចូលបន្ថែមពីថ្ងៃទី០១ ខែធ្នូតទៅ។

ទន្ទឹមនឹងនេះ លោកប្រាយុទ្ធបានបញ្ជាក់ពីលក្ខខណ្ឌមួយចំនួនបន្ថែមថា រដ្ឋាភិបាលថៃមានលក្ខខណ្ឌតែមួយប៉ុណ្ណោះ គឺទាមទារឱ្យភ្ញៀវទាំងនោះមានលទ្ធផលដោយម៉ាស៊ីន RT-PCR បញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលប្រទេសដើមរបស់គេ និងត្រូវធ្វើតេស្តកូវីដ-១៩ម្តងទៀតពេលមកដល់ទឹកដីថៃ។ ប្រសិនបើលទ្ធផលតេស្តអវិជ្ជមានដដែល ភ្ញៀវបរទេសទាំងអស់នឹងអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តគ្រប់តំបន់ទាំងអស់ដូចអ្វីដែលប្រជាជនថៃទូទៅអាចធ្វើបានដែរ។

ប៉ុន្តែយ៉ាងណាក្តី ចំពោះប្រទេសដែលមិនទាន់ទទួលបានការអនុញ្ញាត និងមិននៅក្នុងបញ្ជីសុវត្ថិភាពរបស់ថៃ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរបរទេសទាំងនោះនៅតែតម្រូវឱ្យមានការធ្វើចត្តាឡីស័កដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក