ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ត្រលប់ចូលតារាងវាយកូនគោលវិញបន្ទាប់ពីធូរដៃពីការប្រយុទ្ធជាមួយជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់ចូលលេងកីឡាវាយកូនគោលវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃដឹកនាំរាជរដ្ឋាភិបាលប្រយុទ្ធជាមួយជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹកពីសកម្មភាពរបស់សម្ដេចនៅតារាងវាយកូនគោលមួយកន្លែងដោយភ្ជាប់ជាមួយសារ សុំការយល់អធ្យាស្រ័យពីពលរដ្ឋដោយសារសម្ដេចបានមកលេងកូនគោលនាថ្ងៃធ្វើការ ដោយថា ថ្ងៃនេះជាថ្ងៃល្អហើយសម្ដេចក៏បានពិនិត្យឯកសារនិងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗរួចរាល់។

សម្ដេចតេជោសរសេរថា៖ «ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ-១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ព្រមពេលដែលឯកសារត្រូវបានពិនិត្យនិងចុះហត្ថលេខារួចរាល់ក៍ចេញមកវាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លង កូវីដ-១៩ តាមរយៈវិធានការ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំង» ។

កីឡាវាយកូនគោលគឺជាកីឡាដែល សម្ដេចតេជោ ចូលចិត្តជាងគេក្នុងចំណោមកីឡានានា ទោះជាយ៉ាងណាដោយសាររវល់ដឹកនាំប្រទេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្ដេចតេជោបានដកឃ្លាពីកីឡាដែលសម្ដេចចូលចិត្តនេះមួយរយៈ។ រូបភាពចុងក្រោយដែលសម្ដេចបានលេងកីឡាវាយកូនគោលគឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ពោលគឺប្រមាណ៣ខែហើយដែលសម្ដេចបានសម្រាកពីកីឡាមួយនេះ។

កម្ពុជាគឺជាប្រទេសទីពីរនៅក្នុងអាស៊ានដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេបង្អស់បន្ទាប់ពីប្រទេសសិង្ហបុរី និងជាប្រទេសមួយដែលប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩បានយ៉ាងល្អផងដែរ។

គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋបានជាង ១៣លាន ៥សែននាក់ ដែលស្មើនឹងជាង ៨៤,៤៤ភាគរយ បើធៀបទៅនឹងពលរដ្ឋសរុបជាង ១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក